កម្លាំងសមតកិច្ចការដ្ឋាននគរបាលស្រុកអង្គស្នូលបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរឆក់ក់ទូរសព្ទនិងរក្សាទុក-ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានចំនួនពីរនាក់
នៅតាមផ្លូវជាតិលេខ 4 ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបែកចាន បែកចានស្រុកអង្គស្នូល ការបង្ក្រាបមុខសញ្ញាជនសង្ស័យដូចបានលើកឡើងខាងលើនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គបានធ្វើឡើង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ទៅតាមការចង្អុលបង្ហាញរបស់លោកមានសំណាងអធិការនគរបាលស្រុកអង្គស្នូល ។ ជនសង្ស័យដែលមានការជាប់ពាក់ព័ន្ធទៅនឹងការឆក់ទូរសព្ទ រក្សាទុក នឹងប្រើប្រាស់គ្រឿងយាននោះមានឈ្មោះដូចខាងក្រោម.
១-ឈ្មោះ ខន បូរី ហៅរ៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន អ្នកឌុប មេខ្លោង មានសារធាតុញៀនក្នុងទឹកនោម+)។
២-ឈ្មោះ ខាត់ រីណា ហៅពីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន អ្នកឆក់ មានសារធាតុញៀនក្នុងទឹកនោម+)
ចំណែកឯវត្ថុតាងដែលរឹបអូសបានពីជនសង្ស័យមានដូចជា៖
១-ម៉ូតូមួយគ្រឿងម៉ាកសងC125 ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានក្បាំងមុខ លេខម៉ាស៊ីន6231656 ពាក់ផ្លាកលេខ កណ្ដាល 1AO-7519 ។
២-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកមួយកញ្ចប់តូច។
I-ហេតុការណ៍ៈ
+នៅមុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រតំបន់ងាយរងគ្រោះ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះតែមិនបានសម្រេច ។ ពេលនោះជនរងគ្រោះស្រែកថាចោរៗ ហើយជនសង្ស័យទាំងពីរនាក់ព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមនោះកម្លាំងផ្នែកជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ និងប្រជាការពារ ដឹកនាំផ្ទាល់ដោយលោកអធិការ បានចេញប្រទាក់ក្រឡាសហការដេញស្ទាក់តាមដងផ្លូវ។ លុះមកដល់ចំណុចភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ជនសង្ស័យទាំងពីរនាក់បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនចូលផ្ទះប្រជាពលរដ្ឋ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះតែមិនបានសម្រេច។ កន្លងមកពួកខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេល០១ឆ្នាំមកហើយ។
-ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី។







