- គ្រឿងញៀន, ព័ត៌មានជាតិ, សន្តិសុខ សង្គម

កំលាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​គ្រឿងញៀន​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ១ ​នាក់​ ​នៅ​កំពង់ស្ពឺ​

កំពង់ស្ពឺ​÷​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​

​កាលពី​វេលា​ម៉ោង ១៦:៣៥​នាទី នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ណុល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី រក្សាទុក ជួញដូរ​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ស៊ន ចំរើន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​:​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១០​កញ្ចប់ (​ទម្ងន់​=៤៥០​ក្រាម​),​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​០១​គ្រឿង​,​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​(​ម៉ាក​Oppo និង​IPhone X) និង​រថយន្ត​ចំនួន ០១​គ្រឿង (​ម៉ាក​HYUNDAI ផ្លាកលេខ បាត់ដំបង 2D-9932)​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ កសាង​សុំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

Leave a Reply

Your email address will not be published. Required fields are marked *