- ព័ត៌មានជាតិ

សត្វ​ផ្សោត​ញី​១​ក្បាល​មាន​ទំងន់​ជិត​២០០​គីឡូក្រាម​ត្រូវ​បាន​ងាប់​អណ្តែត​ក្នុង​ទឹក​ទន្លេមេគង្គ​

ខេត្ត​ក្រចេះ ៖ ប្រទះ​ឃើញ​សត្វ​ផ្សោត ១​ក្បាល​បាន​ងាប់​អណ្តែត​ក្នុង​ទឹក នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​យើង​នេះ ដែល​ស្ថិត​នៅក្នុង​ទន្លេមេគង្គ ចំណុច​ផែ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​សត្វ​ផ្សោត​ញី​ចំនួន​១​ក្បាល ដែល​ជា​សត្វ​កម្រ ត្រូវបាន​គេ​ប្រទះ​ឃើញ​ងាប់ ចំនួន​១​ក្បាល ហើយ​សត្វ​ផ្សោត​មួយ​ក្បាល​នេះ មាន​ទំងន់​ចំនួន​១៩១​គីឡូក្រាម ប្រវែង​២២៣​សង់ទីម៉ែត្រ រស់នៅ​អន្លង់​កាំ​ពី​ខេត្ត​ក្រចេះ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅលើ​ដងខ្លួន​មិន​មាន​ស្លាកស្នាម​អ្វី​ទេ គេ​សង្ស័យ​អាចមកពី​ផ្សោត​នេះ​ចាស់ ព្រោះ​ទំងន់​ដល់​ទៅ​១៩១​គីឡូក្រាម ហើយ​ធ្មេញ​ផ្សោត​សឹក​រិច​រិល​អស់រលីង​ទៅហើយ​។​

​បច្ចុប្បន្ន មន្ត្រី​ជំនាញ​កំពុង​ចុះ​សហការ​ជាមួយ​ឆ្មាំ​ទន្លេ ដើម្បី​ត្រួតពិនិត្យ​ស្រា​ជ្រាវ​រក​មូលហេតុ បន្ថែម​ដោយ​យក​សំណាក់ យក​ខ្លាញ់ ក្រពះ​ផ្សោត ទៅពិនិត្យ ពិសោធន៍ ជាមួយ​អង្គការ (​ដាប់​ប៊​ល​យូ ដាប់​ប៊​ល​យូ អេ​ហ្វ​) WWF និង​ខណ្ឌ័​រដ្ឋបាល​ជល់ផល នៃ​មន្ទី​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ថា​ផ្សោត​នេះ​ងាប់​ដោយសារ​អ្វី ឲ្យបាន​ច្បាស់លាស់​នោះ​៕
​ដោយ​: កញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *