- រាយការណ៍ពិសេស

ល្បីឈ្មោះ ពី​ន អួតខ្លួន​ជា​យោធា​ភូមិភាគ​៤ ដើរ​កាង​បទល្មើស​ដឹកជញ្ជូន​ពី​ព្រៃ​ដែន​អភិរក្ស​គូលែន​ព្រំ​ទេព

ព្រះវិហារ​៖ ល្បី​លោក ពី​ន អួតខ្លួន​ជា​យោធា​ភូមិភាគ​៤ យកឈ្មោះ​ភូមិភាគ​ទាំងមូល មក​ដើរ​កាង​បទល្មើស ការកាប់ រុក​រាន្ទ​ព្រៃ​ហាមឃាត់ កាង​បទល្មើស​ដឹកជញ្ជូន​តាម​កាឡេ​ថង ចេញ​ពី​ដែន​អភិរក្ស​គូលែន​ព្រំ​ទេព ដែល​មហាជន សង្ស័យថា ការប្រព្រឹត្ត​បទល្មើស​នេះ គឺជា​ការ​លួច​យកឈ្មោះ ក្លែងបន្លំ ដោយសារតែ គ្រប់​កងយោធពល​ភូមិ​ខេមរភូមិន្ទ យោ​ភូមិភាគ​ទី​៤ ក្រោម​ការគ្រប់គ្រង​របស់ ឯកឧត្តម ពៅ ហេង អគ្គមេបញ្ជាកា​រង​កង​ទ័ព​ជើង គោក និង​មេបញ្ជាការ​យោ​ភូមិភាគ​ទី​៤ មិន​អនុញ្ញាតិឲ្យ បុគ្គល​ណា​មាន​ការពាក់ព័ន្ឋ​នឹង​បទ​ល្មើស​ជាច់​ខាត ។​

​ជាក់ស្តែង សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ដែន​អភិរក្ស​គូលែន​ព្រំ​ទេព ដែល​ជា​តណ​បន់​ហាមឃាត់​របស់ អង្គភាព​បរិស្ថាន​ខេត្ត​ព្រះវិហារ តែ​លោក ពី​ន ដែល​បន្លំ​ខ្លួន​ជា​ទាហាន អត់​ក្របខណ្ទ បាន​លួច​ប្រកបមុខរបរ កាង​បទល្មើស​ដោយ​ខុសច្បាប់ ដោយ​ឈើ​ដឹក​តាម​គោយន្ត​កន្ត្រៃ​ពី​គ្រឿង តែ​ត្រូវបាន ត្រូវអស់​ល័ក្ខណ៍​ជាបអន្ទាក់​សម្ថ​កិច្ច​ឃាត់​ទុក​ប្រគល់អោយ​ជំនាញ់​បរិស្ថាន​។​សកម្មភាព​បង្ក្រាប ដឹកនាំ​ដោយ​អនុសេនីយ៍ត្រី លោក ណន ហ៊ុយ ផ្នែក​សឹង​រង​គូលែន បាន​សហការ​ជាមួយ​ចារកិច្ច​របស់​ក្រសួង ឃាត់​បាន​ទាហាន​ឈើ ក្លែងក្លាយ បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៧​ខែ​ឧសភា​ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ស្ទឹង​សំបូ​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ នៅវេលា​ម៉ោង ម៉ោង​៨ បាន​ទទួល​ពត័មាន​ពត័មាន​ពី​ប្រជា​ពលរដ្ធ​មាន​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ភូមិ​ព្រៃវែង​ឆ្លងកាត់​ភូមិ​សំបូ​ដោយមាន ទា​ហ៊ាន​កាង​ពីក្រោយ ត្រូវបាន​សមត្ថកិច្ច​ចុះ​ទៅ​ឃាត លោក ពី​ន ដែល​បាន​និយាយ​អួតថា ខ្ញុំ​ជា​ទា​ហ៊ាន​ភូមិភាគ​បួន​ចង​ចាប់​ទៅ​ណា​ក៏​ទៅៗ​ខ្ញុំ​និង​អោយ​មេ​ជួយ​អន្តរាគមន៍ តែ​មិន​បាន​បញ្ជាក់​ពី​អង្គភាព​ច្បាស់លាស់ ។​

​ខណៈពេលដែល កងកម្លាំង​ឃាត់ លោក ពី ដែល​ជា​មេក្លោង​ក្នុងកា​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ដឹក​ជាង​៤ ម៉ែត្រគូប លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨​ខែ​ឆ្នាំ ដដែល​បាន ប្រគល់ ជូន​គោយន្ត​ពីរ​គ្រឿង​ដែល​មាន​ឈើ​អោយ​ទៅ​ស្នាក់ការ​បរិស្ថាន​ព្រៃវែង​ដេ​ី​ម្បី​រក្សាទុក​និង​ចាត់ចែង​ទៅតាម​ផ្លូវច្បាប់ តែ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់​បាន​ទៅ​លួច​យក​គោយន្ត​មក​វី​ញ​នៅ​យប់​ថ្ងៃ​ទី​៩ ព្រឹក​ថ្ងៃ​ទី​១០​កម្លាំង​បរិស្ថាន​ដែន​និង​សហគមន៍​សំបូ​បាន​ទៅ​តាម​ទាន់​ពាក់កណ្តាល​ព្រៃ​មេ​ឈ្មួញ​និង​បក្សពួក​បាន​ឃើញ​កងកម្លាំង​បរិស្ថាន​ទៅដល់ក៏​នាំគ្នា​ដាក់មេ​ព្រូ​ចចូល​ព្រៃ​បាត់ បុល្ស​ប្រធាន​ស្នាក់ការ​ព្រៃវែង​បាន​ប្រាប់​ទូ​ស័ព្ទ​ថា​ពិត​ជា​មក​លួច​យក​គោយន្ត​មែន​តែ​កំលាំង​លោ​តាម​ចាប់​មក​វិញ​នៅ​កណ្តាល​ព្រៃ​ប្រធាន​ស្នាក់​ការ​បាន​បន្តទៀតថា​គោយន្ត​ពីរ​គ្រឿង​នេះ​និង​យកទៅ​រក្សាទុក​នៅ​ស្នាក់​តា​កឹង​ខ្លាច​ពួក ឈ្មួញ​មក​លួច​ទៀត ។​
​ដោយ ប៊ុន រដ្ឋា​

Leave a Reply

Your email address will not be published. Required fields are marked *