- ព័ត៌មានជាតិ

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ខូចខាត​ដំបូលផ្ទះ​ចំនួន ៧​គ្រួសារ​នៅ​ស្រុក​ស្អាង ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម​ពី​កាកបាទ​ក្រហម​ខេត្ត​កណ្តាល​

​ខេត្ត​កណ្ដាល​៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​បាន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា​កន្លង​ទៅ ដែល​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក​ដំបូល​សង្ក័សី បាន​ទៅ​ទូល​ជំនួស​សង្គ្រោះ​បឋម​ជា​លើក​ទី​២ ពី​សាខា​កាកបាទក្រហម​ខេត្ត​កណ្តាល ដើម្បី​ជួយ​សម្រួល​ការលំបាក​ប​ង​ប្អូន​បាន​មួយរយៈ គ្រា​ដែល​កំពុង​មាន​បញ្ហា​នេះ​។

​ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​រងគ្រោះ​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា​នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ដ​កណ្តាល និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ទៅ​ដល់​បងប្អូន​ដែល​រងគ្រោះ ដោយ​សម្តេច​តែង​បាន​ណែនាំ​ជាប្រចាំ​អោយ​មន្ត្រី​កាកបាទ​ក្រហម​ស្រុក និង​ខេត្ត​ត្រូវ​ពិនិត្យមើល និង​ជួយ​ដោះស្រាយ​រាល់​ទុក្ខលំបាក​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច ។ ឯកឧត្តម គួច ចំរើន ក៏​បាន​បញ្ជាក់​ដែរ​ថា កាល​ផ្តល់ជូន​ជំនួយ​សង្គ្រោះ​បឋម​ជូន​បងប្អូន​ទាំង​៧​គ្រួសារ​នេះ គឺជា​លើក​ទី​២​ហើយ ដោយ​កាលពីពេល​កើតហេតុ​ភ្លាមៗ ក្រុមការងារ​កាកបាទ​ក្រហម​ស្រុក​ស្អាង​បាន​យក​ជំនួយ​មក​ផ្តល់​ជូន​ម្តង​ហើយ ។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ដោយសារ​នៅពេល​រដូវវស្សា ដែល​អាច​មាន​ភ្លៀង​ច្រើន ដែល​អាច​មាន​ទឹក​លិច​នៅ​ទីតាំង​មួយចំនួន ដូចនេះ​បងប្អូន​ត្រូវ​ថែទាំ​ថែ​សុខភាព និង​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន ព្រមទាំង​ត្រូវ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សត្វ​ពស់ និង​សត្វ​មាន​ពិស​ផ្សេង ដោយ​ក្នុង​នោះ​ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ត្រូវ​ផ្តល់​ថ្នាំ​ពស់​ចឹក​មកដល់​ស្រុក និង​មូលដ្ឋាន​ដើម្បី​ការពារ​ក្នុង​ករណី​ចាំបាច់​ផងដែរ ។ ជាមួយគ្នានេះ​ដែរ​ឯកឧត្តម គួច ចំរើន ក៏​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ ប្រុងប្រយត្ន័​អំពី​ជំងឺ​កូវី​ដ​ប្រភេទ​ថ្មី​ដែល​កំពុង​កើតមាន​ច្រើន​នៅ​ប្រទេសជិតខាង​យើង ដោយ​ក្នុង​នោះ​ក្រសួង​សុខាភិបាល​ក៏​ទើប​បាន​ចេញ​សេចក្តីជូនដំណឹង​ពី​បញ្ហា​ជំងឺ​កូវី​ដ​ថ្មី​នេះ​ដែរ​។​

​សូមបញ្ជាក់​ថា ពលរដ្ឋ​ដែល​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំង ៧​គ្រួសារ​ខាងលើ​នៅពេលនេះ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម​ពី​សាខា​កាកបាទ​ក្រ​​ហម​ខេត្តកណ្តាល​នូវ​អង្ករ ទឹកត្រី ទឹក​ស៊ី​អី​វ ទឹក​សុទ្ធ ត្រីខ មី កៅស៊ូ​តង់ និង​ឃី​ដ​មួយកញ្ចប់ ព្រម​ជាមួយ​នឹង​ថវិកា​ចំនួន ៣០​មឺ​នរៀល ។​

 

Leave a Reply

Your email address will not be published. Required fields are marked *