- ព័ត៌មានជាតិ

រថយន្ត​ដាច់​ជន្ទា​សលើ​កំណាត់​ផ្លូវជាតិ​លេខ​04​របួស​ធ្ងន់​ស្រាល​ប្រុស​ស្រី​03​នាក់​ស្រុក​សំរោង​ទង​

ខេត្ត​កំពង់ស្ពឺ ៖ ក្មេងស្រី​អាយុ​09​ឆ្នាំ​01​នាក់ របួស​យ៉ាង​ធ្ងន់ធ្ងរ និង​របួស​ស្រាល​ប្រុស​ស្រី 02 នាក់ ចំណែក​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់ ខណៈ​បើករថយន្ត​ខ្វះ​បច្ចេកទេស បណ្ដាល​ឲ្យ​រថយន្តបាក់​ជន្ទាស នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 04 ។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​23​និង​20​នាទី ថ្ងៃទី 31 ខែតុលា ឆ្នាំ 2019​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 4 គីឡូម៉ែត្រ​លេខ 55​និង​56 ចំណុច​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​រថយន្ត 1​គ្រឿង​ម៉ាក​ហ៊ី​យ៉ិន​ដាយ ពណ៍​ការ៉ុត ពាក់​ផ្លាកលេខ ភ្នំពេញ 3E-6398 មាន​សណ្តោង រ៉ឺម៉ក មាន​ដឹក​ស៊ីទែន​ពីលើ (​រថយន្ត​ឯកជន ) អ្នកបើកបរ​ឈ្មោះ សុខ ធៀន ភេទ​ប្រុស អាយុ 42​ឆ្នាំ ( រត់គេចខ្លួន​បាត់ ) មាន​ដឹក​អ្នក​រួម​ដំណើរ​ជា​មួយ​ចំនួន 03​នាក់
1- សុខ យំ ភេទ​ស្រី អាយុ 46​ឆ្នាំ ( របួសស្រាល )
2- រ៉េត យុ​ត្រា ភេទ​ប្រុស អាយុ 25​ឆ្នាំ ( របួសស្រាល )
3- ហឿន នី​តា ភេទ​ស្រី អ​យុ 09​ឆ្នាំ ( របួសធ្ងន់ )

​អ្នក​ទាំង​03​រស់នៅ​ភូមិ​ត្បែង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បើកបរ​មក​ពី​លិច​ទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​បាក់​ជន្ទាស​ផ្នែក​ខាង​មុខ បណ្តាល​ឲ្យ​ស៊ីទែន​រុញ​មក​បុក​និង​ក្បាល​រថយន្ត បង្ក​ឲ្យ​របួស​មនុស្ស​ចំនួន 03​នាក់ ស្រី 02​នាក់ និង​ខូច​រថយន្ត 01​គ្រឿង កម្រិត​ស្រាល ។​

​ចំពោះ​វត្ថុ​ង​តាង​រថយន្ត​នៅលើ​ផ្លូវជាតិ ម្ចាស់​កំពុង​ទាក់ទង​រថយន្តស្ទួច ។​

​បញ្ជាក់ ៖ ពេល​នេះ​អ្នករបួស​ដែល​គៀប​ជាប់​ក្នុង​រថយន្ត បាន​យក​ចេញ​រួច​ហើយ ទៅ​ពេទ្យ​សម្ភព​អុំ​សារ៉ន​ខេត្តកំពង់ស្ពឺ​។​
​ដោយ​៖​អ៊ុំ ចិត្ត្រា​

 

Leave a Reply

Your email address will not be published. Required fields are marked *