ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2019បានរៀបចំពិធីប្រណាំងទូក អកអំបុក សំពះព្រះខែពេលចប់កម្មវិធីប្រណាំងទូក មានបាញ់កាំជ្រួចនិងកីឡាករប្រដាល់ល្អៗរវាង ខ្មែរ ថៃហើយមានដណ្ដើមពានរង្វាន់ពីស្ឋាននីយ៍ទូរទស្សន៍ប៉ុស្ត៏លេខ(5)ផងដែរ ដែលប្រព្រឹតទៅពីថងៃជាប់គ្នាគឺថ្ងៃទី02 និង ថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2019នេះហើយបានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកមាន ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលមានប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្តយ៉ាងច្រើនកុះករប្រមាណជា30,000នាក់មកពីបណ្ដាស្រុកទាំង08ទូទាំងខេត្តកំពង់ស្ពឺនេះជាថ្ងៃទី01ចាំទស្សនាថ្ងៃទី02គឺជាថ្ងៃផ្ដាច់ព្រាត់ចំថ្ងៃអាទិត្យដែលកម្មករកម្មការនីឈប់សំរាកពីរោងចក្រកាត់ដេរផងប្រហែលជាច្រើនខ្លាំងណាស់មើលទៅប៉ុន្តែអត់បញ្ហាអ្វីទេផ្នែកសន្តិសុខបងៗកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយាមកាមធ្វើចរាចរណ៍ យ៉ាងយកចិត្តទុកដាក់បំផុតជូនប្រជាពលរដ្ឋទៅកំសាន្ត សប្បាយក្នុងពិធីអុំទូកនៅតាមដងស្ទឹងព្រែកត្នោតខាងមុខរូបសំណាកសម្ដេចសង្ឃជូណាត។
សូមបញ្ជាក់ផងដែរថា ទូកទាំងអស់មានចំនួន 25គូស្មើនិង 48ទូក ក្នុងនោះមានប្រភេទទូកផ្កាចារបុរស 33ទូក, ទូកខ្នាតអន្តរជាតិចំនួន 6ទូក, ទូកខ្នាតអន្តរជាតិនារីចំនួន 6ទូក, ទូកត្នោតបុរសចំនួន 2ទូក, ទូកខ្ទះបុរសចំនួន2ទូក និងទូកខ្ទះនារីចំនួន 2ទូក។
ចប់ពិធីអុំទូកឈានដល់ពិធីបាញ់កាំជ្រួចចប់ដល់កម្មវិធីប្រកួតកីឡាប្រដាល់អន្តរជាតិខ្មែរនិងថៃដណ្ដើមពានរង្វាន់ពីស្ថាននីយ៍ទូរទស្សន៍ប៉ុស្ត៏លេខ(5)មុននិងបើកការប្រកូតឯកឧត្តវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានរុំឭកជីវៈប្រវត្តខ្លះៗជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តឲ្យចងចាំកុំភ្លេចនៅរបប(3)ឆ្នាំប្រាំបីខែនិង20ថ្ងៃប្រជាពលរដ្ឋរស់វេទនាខ្លាំងណាស់ម្ដាយព្រាត់កូន ប្រពន្ធព្រាត់ប្ដីក្មេងៗក្លាយជាក្មេងកំព្រាតោកយ៉ាកខ្លាំងណាស់បានគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនងើបឈរយកជីវិតទៅផ្ដូរដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា ដឹកនាំកម្លាំងប្រឆាំងនិងរបបប្រល័យពូជសាសន៍យង់ឃ្នងអញ្ចឹងគុណសម្ដេចធំធេងណាស់យើងមិនអាចបំភ្លេចបានទេ។
ប្រជាជនកម្ពុជាយើងទូទាំងប្រទេសរួចផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃ7មករា ឆ្នាំ1979ទាំងបាតដៃទទេសម្ដេចខំប្រឹងតស៊ូដឹកនាំប្រទេសជាតិបានរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋយើងទូទាំងប្រទេសសបូរសប្បាយហើយការអភិវឌ្ឍន៍វិញលើគ្រប់វិស័យមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់និងអត់បាយនោះទេ។
ឲ្យតែប្រជាពលរដ្ឋណាមានទុកសម្ដេចតែងតែចុះជួយជានិច្ច
ជាស្ដែងខេត្តកំពង់ស្ពឺយើងគឺជាខេត្តមួយដែលនៅខាងលិចជាប់និងរាជធានីភ្នំពេញហើយខេត្តកំពង់ស្ពឺយើងក្រខ្លាំងណាស់ជំនាន់បែកហើយខេត្តជិតខាងដាក់ងារឲ្យអមលាំង អាលាក់កងជើង ខេត្តប៊ង់ប៊ឺ។ប៉ុន្តែសព្វថ្ងៃនេះគេហៅថាកំពង់ស្ពឺពេញៗមាត់ហើយព្រោះអមលាំង អាលាក់កងជើងសព្វថ្ងៃនេះម៉ូតូសង់019សង់020ដឹកត្រកួនឲ្យជ្រួកស្មៅឲ្យគោទេបងប្អូន។
ដោយ៖អ៊ុំ ចិត្ត្រា






