ខេត្តឧត្ដរមានជ័យ ៖ នៅវេលាម៉ោង ១ៈ០០នាទីទៀបភ្លឺត្រូវនឹង ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៩ គេប្រទះឃើញរថយន្ដមាក តាកូម៉ា តទ្រុងឡើងលើចំនួនពីរគ្រឿង ដឹកជញ្ជូនឈើសិប្បកម្មកែឆ្នៃទ្វារ បង្អួច អត់ច្បាប់ទៅយ៉ាងរលូនដោយមិនរំខាន មន្ត្រីអាជ្ញាធរ មានសម្ថតកិច្ច ជំនាញពាក់ពន្ធ័និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើនោះឡើយ។
សង្ស័យថាមេឈ្មួញឈ្មោះ ម៉ៅ សារ៉េត បានបង់លុយជួនលោក អ៊ឹម សាវរិទ្ធ និងលោក សូត ស៊ីសុខឃាង ហើយទេដឹង.? បានជាកូនចៅរបស់លោកបើកដៃអោយមេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដឹកជញ្ជូនឈើសិប្បកម្មកែច្នៃអត់ច្បាប់ទៅយ៉ាងរលូនបែបនេះ។
ប្រភពបានបញ្ជាក់ថាៈ មេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដែលល្បីរាប់ឆ្នាំខាងដឹកជញ្ជូនសិប្បកម្មកែឆ្នៃទ្វារ បង្អួច អត់ច្បាប់ម្នាក់នេះមានភាពស្អិតល្មួតជាមួយនិងមន្ត្រីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ រដ្ឋបាលព្រៃឈើ ជាពិសេសមេខាងលើនិងបានរត់ការណ៍ផ្លូវរួចរាល់អស់ហើយ ថែមទាំងបង់លុយគ្រប់ជើងពេលគេដឹកជញ្ជូនឈើសិប្បកម្មកែច្នៃចេញពីស្រុក ត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅចែកចាយតាមបណ្ដាលខេត្តដូចជា ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។
តើលោក អ៊ឹម សាវរិទ្ធនាយខ័ណរដ្ឋបាលព្រៃឈើនិងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មនិងចាត់ការទៅលើមេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដែលទេ.? ចំពោះការដឹកជព្ជួាន សិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ ឬមួយដូចគេនិយាយមែនថា លោកទាំងពីរបានត្រូវមន្តសណ្ដំប្រាក់ដុល្លារ របស់មេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ហើយយ៉ាង បានជាមិនចេញវិធានការបង្ក្រាបដូច្នេះនិងបណ្ដែតបណ្ដោយអោយដឹកឈើទាំងនេះឆ្លងខេត្តម៉ាសេរី។
សូមឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តជួយចេញវិធានការទប់ស្កាត់នៅបទល្មើស និងជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើឈ្មោះ ម៉ៅ សារ៉េត នេះផងទាន បើពុំដូច្នោះទេនិងមានករណី ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់កាន់តែច្រើន មិនគោរពច្បាប់ មិនទុកច្បាប់ក្នុងកែវភ្នែកឡើយ៕
មេឈ្មួញជើងខ្លាំងខាងបំផ្លាញព្រៃឈើឈ្មោះ ម៉ៅ សារ៉េត នៅតែបន្តការដឹកជញ្ជូនឈើ សិប្បកម្មកែច្នៃទ្វារអត់ច្បាប់
រាល់ថ្ងៃលោក អ៊ឹម សាវរិទ្ធ នាយខ័ណរដ្ឋបាលព្រៃឈើនិងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មមិនមានវិធានការទប់ស្កាត់






