- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ ចំនួន​៣​គ្រួសារ នៅ​ស្រុក​អង្គស្នួល ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​

ខេត្ត​កណ្ដាល​៖ សៀ​ល​ថ្ងៃ​២២ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ ចំនួន​៣ ស្ថិតនៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម គួច ចំរើន បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក និង​ក្តីអាណិតអាសូរ​ជាទីបំផុ​ត​។ ឯកឧត្ដម បានបញ្ជាក់​ថា​៖ ទុក្ខលំបាក​របស់​ប្រជាជន​គ្រប់រូប គឺជា​ក្តី​កង្វល់​របស់​ថ្នាក់ដឹកនាំ​ដែល​ត្រូវតែ​គិតគូរ និង​ស្វែងរក​ដំណោះស្រាយ​មួយ​ល្អប្រសើរ ជាក់ស្តែង​ដូច​ជា​ការ​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​មក​ចែកជូន​ដល់​ប្រជា​ជនរងគ្រោះ​ទាំង ៣​គ្រួសារ នាពេល​នេះ​ជាដើម ទោះបី​មិន​អាច​ជួយ​បាន​ទាំងស្រុង​ក៏ដោយ ក៏ប៉ុន្តែ​យើង​បាន​ចូលរួមចំណែក​ជួយ​ដោះស្រាយ​នូវ​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​ផ្នែក​ផងដែរ​។ ម្យ៉ាងទៀត​អំណោយ​ដែល​សាខា​បាន​នាំយក​មក​ឧបត្ថម្ភ​ជូន​បងប្អូន​នា​ឱកាស​នេះ គឺ​ពុំ​មាន​ការប្រកាន់​នូវ​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ ការប្រើប្រាស់​ភ្លើងទៀន ភ្លើង​ធូប ចរន្តអគ្គិសនី​ជាដើម បើ​យើង​មានការ​ធ្វេស​ប្រហែល នោះ​វា​អាច​បង្ក​នូវ​គ្រោះ​អគ្គិភ័យ​ផ្សេងៗ ដែលនាំឱ្យ​មាន​ការឆាបឆេះ​ខូចខាត បាត់បង់​នូវ​ទ្រព្យសម្បត្តិ ទីជម្រក និង​សម្ភារ​ដ៏​មាន​តម្លៃ​របស់​យើង ពិសេស​ជីវិត​មនុស្ស និង​សត្វ​ផងដែរ​។ ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត ដល់​ជនរងគ្រោះ​ទាំងអស់ ដែល​ត្រូវបាន​ភ្លើង​ឆាបឆេះ​ផ្ទះសម្បែង មិន​ត្រូវ​បាក់​ទឹកចិត្ត និង​ការ​អស់​សង្ឃឹម​ឡើយ ត្រូវ​បន្ត​ខិតខំ​រកស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ​របស់​យើង​បន្ត​ទៀត​។

​ជាមួយគ្នានេះ​ដែរ​ឯកឧត្ដម អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​កម្លាំង​បង្ការ និង​ពន្លត់​អគ្គីភ័យ​ទាំងអស់ ដែល​បាន​សហការ​គ្នា ក្នុង​ការជួយ​ពន្លត់អគ្គីភ័យ​មិនឱ្យ​មាន​ការឆេះ​រីក​រាលដាល​ខ្លាំង​បន្ថែមទៀត​។​

​អំណោយ​ដែល​សាខា​បាន​ចែក​ជូន​ជនរងគ្រោះ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ ៥០​គីឡូក្រាម ,​មី ១​កេស ,​កៅស៊ូ​តង់ ១​ផ្ទាំង ,​ទឹកត្រី ១​យួរ ,​ទឹកស៊ីអ៊ីវ ១​យួរ ,​ទឹក​សុទ្ធ ១​កេស ,​ត្រីខ ១​យួរ ,​ឃី​ត​សម្ភារ​ប្រើប្រាស់ ១​កញ្ចប់ ,​សម្ភារ​ផ្ទះបាយ ១​ឈុត និង​ថវិកា​១​លាន​រៀល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅវេលា​ម៉ោង​០០​និង​៣០​នាទី ថ្ងៃទី​២២ ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ឧសភា ឆ្នាំ​២០២៥ មាន​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​ខ្នង ស្ថិតនៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត

Leave a Reply

Your email address will not be published. Required fields are marked *