- ព័ត៌មានជាតិ

សមត្ថកិច្ច ចុះ បង្ក្រាប សង្វៀន ជល់​មាន់ មួយកន្លែង ឃាត់ ខ្លួន មនុស្ស បាន ១១​នាក់​

​ខេត្ត​ក្រចេះ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដឹកនាំ កម្លាំង ចុះ បង្ក្រាប ទីតាំង សង្វៀន​ជល់​មាន់ អាប៉ោង មួយកន្លែង និង​បាន​ឃាត់​មនុស្ស​លេងល្បែង​មាន់​ជល់ ចំនួន ១១ នាក់ រួមទាំង​ម៉ូតូ​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​។​

​ប្រតិបត្តិការ ចុះបង្ក្រាប នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ភ្នំ​ផ្កាយព្រឹក ភូមិ​ដំណាក់​សសរ ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បានឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា លោក​បាន​ចុះ​ដឹកនាំ​កម្លាំង​អយ្យា​ការ​និង​កម្លាំង​អធិការនគរបាល​ស្រុក​ចិត្រ​បុរី ដោយផ្ទាល់ ដោយ​ឃាត់​បាន​មនុស្ស ចំនួន ១១ នាក់ និង​ម៉ូតូ​ជាច្រើន​គ្រឿង បច្ចុប្បន្ន​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ចិត្រ​បុរី​។​

​ប្រភព​ពីរ​នាក់​ញៀន​ល្បែង​បានឲ្យដឹង​ថា​ទីតាំង​ខាងលើ​ជា​របស់​លោក​ហំ​ហើយ​ទីតាំង​នេះ​មាន​អ្នកញៀន​ល្បែង​ប្រជល់មាន់​និង​អាប៉ោង​ចូល​លេង​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​អាក់ខាន​ឡើយ​ហើយ​មាន​អ្នកញៀន​ល្បែង​ទាំងនោះ​ចូល​លេង​ច្រើន​កុះករ​និង​ភ្នាល់​ដាក់​លុយ​ច្រើនៗ​ទៀតផង​។​

​ប្រភព​ពី​សមត្ថកិច្ច បាន ឱ្យ ដឹងថា ការចុះ​បង្ក្រាប​ទីតាំង​សង្វៀនមាន់​ជល់​ខាងលើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ឃាត់​បាន​មនុស្ស ១១​នាក់ រួម​ទាំង​វត្ថុតាង ម៉ូតូ​ចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង និង​រថយន្ត ចំនួន ០១ គ្រឿង មាន់​០៤​ក្បាល យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *