កំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចូលរួមស្តាប់អង្គប្រជុំ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video conference ស្តីអំពី៖
-ការរៀបចំពិធីជប់លៀងជូនដល់កម្លាំងកងរាជអាវុធហត្ថដែលឈរជើងប្រចាំការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥
-ផ្សព្វផ្សាយផែនការការពារសន្តិសុខ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សម្រាប់ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក(ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥)
-ផែនការរដូវវស្សា ឆ្នាំ២០២៦
-ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១១៤/២០២៥ សសរ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរៀបចំប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ
-ផ្សព្វផ្សាយផែនការការពារសន្តិសុខ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១(ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥) និងត្រួតពិនិត្យផែនការយុទ្ធដំណើរទ័ព (ពីបណ្តារាជធានី-ខេត្តទាំង២៥ ចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង, នាយសេនាធិការរង, នាយរងទទួលជំនាញទាំង៧, ប្រធានមន្ទីរទាំង៧, នាយការិយាល័យផែនការប្រតិបត្តិការ, នាយការិយាល័យហ្វឹកហ្វឺន, នាយលេខាធិការដ្ឋាន, នាយការិយាល័យហិរញ្ញវត្ថុ, មេបញ្ជាការកងអនុសេនាធំចល័ត, នាយក្រុមយោធាចារ្យ និងមេបញ្ជាការកងវរសេនាតូចគ្រប់គ្រងសិក្ខាកាម ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕







