- ព័ត៌មានជាតិ

រួម​គ្នា​ផ្តល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​!

​ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​លោកជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា នេត្រ​ភក្ត្រា ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចែក​កាបូប សម្ភារ​សិក្សា នំ បាល់ទាត់ និង​អាវ​កីឡា​៣០០​កំប្លេ​រជូន​ដល់​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ នៅ​សាលាបឋមសិក្សា​ព្រះគ្រូ​គឹម​ឯម ស្ថិតនៅ​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សណាក់​ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​លោក ខេ​វីន ប្រធាន​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ ព្រម​ទាំង​អាជ្ញាធរ​ស្រុក លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល​ជា​ច្រើន​រូប​ទៀត​។​

​ការនាំយក​កាបូប និង​សម្ភារ​សិក្សា​មក​ចែកជូន​ដល់​សិស្សានុសិស្ស​នា​ពេល​នេះ ធ្វើឡើង​ដើម្បី​អបអរសាទ​ខួប​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ក្រោម​ប្រធានបទ «​បញ្ឈប់​អំពើហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជា​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចីរភាព​» និង​ខួប​លើក​ទី​២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ «​លើកកម្ពស់​ការងារ សមរម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ធានា កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​»​។​

​រូបថត​៖ ឡុង ដេវីត​

Leave a Reply

Your email address will not be published. Required fields are marked *