- ព័ត៌មានជាតិ

លោក​ប្រធាន​សណ្ដាប់ធ្នាប់​ក្រុង​ច្បារមន​ស្រវឹងស្រា​បើករថយន្ត​បុក​កន្លែង​អាជីវករ​លក់​ជើងមាន់​អាំង​ដោយ​ចេតនា​

​ខេត្ត​កំពង់ស្ពឺ ៖ លោក ឡាក់ ប៊ុន​ធី​ម ប្រធាន​សណ្ដាប់ធ្នាប់​ក្រុង​ច្បារមន ស្រវឹងស្រា​បើករថយន្ត​បុក​កន្លែង​អាជីវករ​លក់​ជើងមាន់​អាំង​ដោយ​ចេតនា​ហេតុ​ការ​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​8​និង​5​នាទី​យប់​ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ​2019​ចំណុច​ភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ប្រភពពីរ​អាជីវករ​ជិតខាង​ក៍​ដូចជា​ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ 7 ខែ​រូបនោះ​បាន​ប្រាប់​ឲ្យ​អ្នកយកព័ត៍មាន​យើង​ដឹង​ថា ក្រោយពេល​កើតហេតុ ស្រាប់តែ​គាត់​បាន​ឃើញ​លោក​ប្រធាន​សណ្ដាប់ធ្នាប់​ក្រុង​ច្បារមន​រូបនោះ​បើករថយន្ត​មក​បុក​កន្លែង​គាត់​លក់​តែម្ដង ប៉ុន្តែ​សំណាងល្អ​គាត់​ជា​ម្តាយ​ពោះធំ 07 ខែ​បាន​យក​ជើងមាន់​អាំង​ឲ្យ​ភ្ញៀវ​នៅលើ​សួន ។ ទុក​ឲ្យ​កូនស្រី​ឈ្មោះ​ធា រី​ការ អាយុ 13 ឆ្នាំ​ម្នាក់​នៅ​ចាំ​លក់​ពេល​កូនស្រី​របស់​ខ្ញុំ​ស្រែកយំ​ស្លន់ស្លោរ​ប៉ុន្តែ​មិន​បណ្ដាលឲ្យ​ខូចខាត​អ្វី​ទេ ។​

​គាត់​បាន​បន្តទៀតថា បន្ទាប់​មក​គាត់​បាន​ថយ​រថយន្ត​រួច​ទៅបុក​មួយ​សារ​ទៀត​ទើប​បណ្តាលឲ្យ​បែក​ទូកញ្ចក់​សម្រាប់​ដាក់ជើ​ង​មាន់​អាំង បែក​អាគុយ និង​បែក​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​ថែមទៀត​ហើយ​ពេលនោះ​អាជីវករ​លក់ដូរ​នៅក្បែរៗ​ទាំងអស់ ក៍​ដូច​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​កន្លែង​សួន​នោះ​មិន​ពេញចិត្ត​និង​ទង្វើ​របស់​លោក​ឡាក់ ប៊ុន​ធី​ម ប្រធាន​សណ្ដាប់ធ្នាប់​ធ្វើ​ដាក់​ប្រជាពលរដ្ឋ​បែប​នេះ​នាំ​គ្នា​ផ្ទុះ​កំហឹង​ឡើង​បាន​ទៅ​ព័ទ្ធ​រថយន្ត​លោក​ប្រធាន​សណ្ដាប់ធ្នាប់​នោះ​ជិត​ប៉ុន្តែ​លោក​ប្រធាន​មិនបាន​ចុះ​ពី​លើ​រថយន្ត​ទេ​។ ប្រហែលជា​មួយ​ម៉ោង​ទើប​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ជួយ​អន្តរាគមន៍ ដោយ​ភាគី​ស្ត្រី​រងគ្រោះ​ទាមទា​សំណង​ថ្លៃ​ខូចខាត​100,0000​មួយ​លាន​រៀល​ដោយ​លោក​ប្រធាន​សណ្ដាប់ធ្នាប់​ព្រម​សង​ថ្លៃ​ខូចខាត​500,000​រៀង​ហើយ​ឲ្យ​លក់​នៅ​កន្លែង​និង​ដ៍ដែល ។ ចុងក្រោយ គំរាម​គាត់​ថា ហា​ស៊ិប​ម៉ឺន​រៀល បើ​យក​បានក៍​យកទៅ ប្រយ័ត្ន​លើក​ក្រោយ កម្ទេច​លើស​និង​ទៀត ហើយ​អាជីវករ​ទាំ​អស់​សូម​ណូម​ពរ​ដល់​លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​ច្បារមន ។ ជាងនេះទៅទៀត សូម​សំណូមពរ​ដល់​ឯកឧត្តម វ៉ី សំណាង​អភិបាល នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំបាទ​ជា​អាជីវករ​លក់​នៅ​ជុំវិញ​សួន​កម្សាន្ត​នេះ​ផង ហើយ​ខ្ញុំ​លក់​តែ​ជើងមាន់​អាំង​មួយ​មុខ​ទេ​ត្រូវ​បុគ្គល​លោក​ឡាក់ ប៊ុន​ធី​ម យក​សេវា​មុន​100$ ខែ​បន្ទាប់​ត្រូវ​បង់​300000​សាម​ស៊ឹប​ម៉ឺន​រៀល ជា​រៀងរាល់​មួយ​ខែម្ដង ពួកគាត់​បាន​បន្ត​ទង្វើ​ដែល​លោក​ម្នាក់​នេះ​ធ្វើ​សូម្បីតែ​ប្រជាពលរដ្ឋ​លក់ដូរ​ដាក់់​កញ្ច្រែង​បើកឡាន​កិន​របស់​គាត់​ក៍មាន​ដើរ​យក​ជើង​ឈួស​ចោលក៍​មានតើ​សុជីវធម៌​លោក​ម្នាក់និ​ង​អាជីវករ​មិន​អាច​ទទួលយក​បាន​ទេ​។​

​សូម​ឯកឧត្តម​អភិបាលខេត្ត​ជួយ​រក​អ្នក​ដែល​មាន​គុណធម៌​មក​គ្រប់គ្រង​ពួក​ខ្ញុំបាទ​នាង​ខ្ញុំ​ទាំងអស់​គ្នា​ដែល​ជា​អាជីវករ​លក់ដូរ​បន្តិបន្តួច​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នេះ​ផង​។​ជា​ចុងក្រោយ​សូម​ជូនពរ​ឲ្យ​ឯកឧត្តម​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ​គឺ​អាយុ វណ្ណះ សុ​ខះ ព​ល្លះ កុំបី​ឃ្លាងឃ្លាត​ឡើយ​។​ប្រាថ្នា​អ្វីៗ​ឲ្យបាន​សម្រេច​ដូច​សេចក្តីប្រាថ្នា ៕
​ដោយ​៖​អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *