- ព័ត៌មានជាតិ

ផ្លូវ​មួយចំនួន​នៅក្នុង​តំបន់​រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជទ្រព្យ នឹង​ត្រូវ​ធ្វើ​ការកែលម្អ​ឡើងវិញ ក្នុង​ឆ្នាំ​២០២៦​ខាង​មុន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មក​លេង​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​រាជទ្រព្យ ស្រុកញា​ឮ ខេត្ត​កណ្ដាល​

​ខេត្ត​កណ្តាល​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​រាជទ្រព្យ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ និង​ជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​សប្បាយ​នូវ​តំបន់​នេះ នា​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​គម្រោង​រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ជុំវិញ​ភ្នំ​ព្រះ​រាជទ្រព្យ ស្ថិតនៅ​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បានឱ្យដឹងថា រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជទ្រព្យ គឺជា​រមណីយដ្ឋាន​មួយបែប​ប្រវត្តិសាស្ត្រ ដូច្នេះ​យើង​ត្រូវតែ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​តំបន់​នេះ ឱ្យ​ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ព្រមទាំង​សម្រាប់​រៀបចំ​នៅ​ពិធីបុណ្យ​ជាតិ​ធំៗ​ក្នុង​តំបន់​នេះ​ផង​ដែរ​។

​ឯកឧត្តម​បាន​ថែមថា ក្រៅពី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ប្រទាក់ក្រឡា​គ្នា​ហើយ​នោះ នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ត្រូវតែ​មាន​សោភ័ណភាព មាន​រុក្ខជាតិ​បៃតង​ចំរុះ បន្ថែម​ពី​នេះ​រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ត្រៀម​រៀបចំ​នូវ​ឧទ្យាន​សាធារណៈ និង​លំហ​បៃតង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​សប្បាយ​នៅ​តំបន់​នេះ​ផង​ដែរ ហើយ​ការរៀបចំ​ឱ្យមាន​ឧទ្យាន​សាធារណៈ និង​លំហរ​បៃតង​នេះ ក្រោម​ការផ្ដួចផ្ដើម​ពី​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ផងដែរ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *