- ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ធ្វើ​ការគោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​លោក​ស្នងការរង និង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ធ្វើ​ការគោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។​

​បន្ទាប់​ពី​ធ្វើ​ការគោរព​ទង់ជាតិ​ចប់ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ធ្វើ​ការថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​បាន​ខិតខំ​ប​ពេញ​ភារកិច្ច​ទាំង​ការងារ​ជំនាញ​ប្រចាំថ្ងៃ​ក៏ដូចជា​ការងារ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​កន្លងមក ប្រកបដោយ​សុវត្ថិភាព​ល្អ​ប្រសើរ និង​សូម​ឲ្យ​បន្ត​ការងារ​នេះ​ឲ្យបាន​ល្អ​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ផ្សព្វផ្សាយ​អំពី​សភាពការណ៍​ថ្មីៗ ដែល​កើតមាន​ក្នុង​ខេត្ត ក៏ដូចជា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ជូន​ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ឲ្យ​បាន​ជ្រាប និង​ប្រកាស​ចំណុច​ខ្ពស់​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី ដោយ​ណែនាំ​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ត្រៀមលក្ខណ​:​សម្បត្តិ​២៤/២៤​ម៉ោង រង់ចាំ​ទទួល​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​។​

Leave a Reply

Your email address will not be published. Required fields are marked *