ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បើកម៉ូតូស្រវឹងស្រាជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូលឿនជាន់ហ្វាំងមិនជាប់ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកដើមឬស្សីបណ្ដាលរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង17និង50នាទី ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ201 មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនៅចំណុចភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ44គីឡូម៉ែត្រលេខ45និង46។
ក្រោយពេលកើតហេតុគេបានឃើញ គោយន្តកន្ត្រៃ០1គ្រឿងម៉ាកTOTA ពណ៍ក្រហម ដឹកឬស្សី បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឈ្មោះ អ៊ុក ពិសិដ្ឋ ភេទប្រុស អាយុ23ឆ្នាំ មានទីលំនៅភូមិខ្លាជល់ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ០1គ្រឿង ម៉ាកHONDA Dream C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ កំពង់ស្ពឺ1J-3653 បើកបរដោយឈ្មោះ វុត វណ្ណា ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកក្នុងល្បឿនលឿន បានបុកគោយន្តពីក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ (អ្នកបើកបរម៉ូតូ) ព្រមទាំងខូចខាតម៉ូតូ០1គ្រឿង ធ្ងន់។
កើតហេតុរួចសមត្ថកិច្ចជំនាញបានចាប់វត្ថុតាងយកមករក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងតាមផ្លូវច្បាប់។
បញ្ជាក់: ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នហើយស្រវឹងមានក្លិនស្រា ទើបបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងរនិងខូចខាតសម្ភារះបែបនេះ ៕ ដោយ ៖ អ៊ុំ ចិត្ត្រា
ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលរបួសធ្ងន់ធ្ងរស្រុកឱរ៉ាល់






