- សន្តិសុខ សង្គម

​រថយន្ត​ដឹក​អូស​បើក​បុក​គោយន្ត​ពីក្រោយ​ស្លាប់​ក្មេងស្រី​1​នាក់​របួស​ធ្ងន់ធ្ងរ​03​នាក់​របួស​មធ្យម​02​នាក់​

ខេ​ត្ត​កំពង់ស្ពឺ ៖ មាន​ហេតុការណ៍​គួរឲ្យភ្ញាក់ផ្អើល​មួយ​កើតឡើង រវាង​រថយន្ត​បើក​បុក​គោយន្ត​ពីក្រោយ​បណ្ដាលឲ្យ​ស្លាប់​ក្មេងស្រី​01​នាក់​របួស​ធ្ងន់ធ្ងរ​03​នាក់​របួស​មធ្យម​02​នាក់​ហេតុ​ការ​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​19​និង​30​នាទី ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ​2019​នៅលើ​ផ្លូវ ជាតិ​លេខ 41 ចន្លោះ​គីឡូម៉ែត្រ​លេខ 24 និង 25 ត្រង់​ចំណុច​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​រថយន្ត 1​គ្រឿង​ម៉ាក​ត្រូពិច ពណ៍​សំបក​ឱ​ឡឹ​ក គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ គុណ មករា ភេទ​ប្រុស អាយុ 29​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើត​បាន​ប្រាប់​អ្នកយកព័ត៍មាន​យើង​ដឹង​ថា​ក្រោយពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​01​គ្រឿង​បើកបរ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​គោយន្ត​ពីក្រោយ 1​គ្រឿង​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម មាន​សណ្តោង​រ៉ឺម៉ក អ្នកបើកបរ​ឈ្មោះ គា រដ្ឋា ភេទ​ប្រុស អាយុ 32​ឆ្នាំ (​របួសស្រាល​) មាន​ដឹក​មនុស្ស​ចំនួន 4​នាក់
1-​ឈ្មោះ​ជា ចិត្ត្រា ភេទ​ស្រី អាយុ 29​ឆ្នាំ (​របួសធ្ងន់​)
2-​ឈ្មោះ វុន ដាំ ភេទ​ប្រុស អាយុ 14​ឆ្នាំ (​របួសស្រាល​)
3-​ឈ្មោះ​គា រតនា ភេទ​ស្រី អាយុ 5​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)
4-​ឈ្មោះ​គា រ​តន ភេទ​ប្រុស អាយុ 9​ខែ (​របួសធ្ងន់​)

​អ្នក​ទាំង 05 រស់នៅ​ភូមិ​តា​ដេស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ ស្លាប់​ក្មេងស្រី​1​នាក់ និង​របួសធ្ងន់ ស្រាល 05​នាក់ ស្រី 02​នាក់ ក្នុងនោះ ÷
​របួសធ្ងន់ 03 នាក់ ស្រី 01​នាក់ របួស​មធ្យម 02 នាក់​ប្រុស អ្នករបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​សម្ព​ព​សុខ​ណា (​ឯកជន​)​ខេត្ត​កំពង់ស្ពឺ ។ ចំណែក​សព​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

​ចំពោះ​វត្ថុតាង​ទាំង 2​គ្រឿង​យក​ទៅ​រក្សា ទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ។​
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *