- ព័ត៌មានជាតិ

កម្លាំង​កងរាជអាវុធហត្ថ សហការណ៍គ្នា បង្ក្រាប​ករណី​គ្រឿងញៀន​នឹង​ឃាត់ខ្លួន​មនុស្យ​ជួញដូរ​គ្រឿងញៀន​នៅ​ខេត្ត​កំពង់ស្ពឺ​! ការរកស៊ី​ជួញដូរ​គ្រឿងញៀន​នេះ​ជៀស​មិន​ផុត​នៅតែ​គេ​ដឹង​ដដែល​ទេ​.​យូរ​នឹង​ឆាប់​

ខេត្ត​កំពង់ស្ពឺ ÷​ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពី ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​មួយ​រយៈ​ថ្មីៗ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាច្រើន​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី រក្សាទុក ជួញដូរ ចែកចាយ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ផង​ដែរ​នោះ ជាក់ស្តែង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បានធ្វើកា​រប​ង្រា្ក​ប និង​ឃាត់ខ្លួន​បាន​ចំនួន​ពី​ទីតាំង​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់​។​

​ប្រតិបត្តិការ​ទី​តាំងទី​១៖ នោះ​គឺ​កាលពី​វេលា​ម៉ោង ១៦:៣០​នាទី នា​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​ទ​ល្មើស ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ណុល ដា​រ៉ា សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​វាល​ធំ បាន​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ខ្ទម​ដី​ឡូ​ក្នុង​ចំការ​ស្វាយ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ ÷​ឈ្មោះ ញឹម ចំរើន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល​ធំ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ

​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​១៥​កញ្ចប់​(​ទម្ងន់​៨៤.៥៦​ក្រាម​)(​ថ្លឹង​ទង​សំបក​),​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង​,​ដាវ​ចំនួន ០១​ដើម​,​ម៉ូតូ​ចំនួន ០១​គ្រឿង​,​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​គ្រាប់កាំភ្លើង​បាញ់​ខ្យល់​(​គ្រាប់​កង់​)​ចំនួន​០៤​គ្រាប់ និង​ថង់​ដៃ​ពណ៍​ក្រហម​សំរាប់​ដាក់​គ្រឿងញៀន​០១​។

​ប្រតិបត្តិការ​ទី​តាំងទី​២៖ គឺ​នៅ​ម៉ោង​ប្រ​ម៉ាណ​ជា វេលា​ម៉ោង ១៦:២០​នាទី នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​ទ​ល្មើស ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ណុល ដា​រ៉ា សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច និង​កម្លាំង​ស្នាក់ការ​វាល​ធំ ដឹក​ដោយ​លោក​វរសេនីយ៍ត្រី សេន ទូច បាន​ធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជាក់ស្តែង​នូវ​ជនសង្ស័យ​ចំនួន​០២​នាក់​(​ភេ​ស្រី​)​ទៀត ដែល​ជាប់ ពាក់ព័ន្ធ​ករណី គ្រឿងញៀន ចំណុច​គល់​ស្ពាន​អូរ​ចោទ លើ​ផ្លូវ​លេខ​៣១៧ ស្ថិតនៅ​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

​ដោយ​ជនសង្ស័យ​រួមមាន​÷

១.​ឈ្មោះ កែវ ពេជ្រ​ស្រី​តី ហៅ​គីម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្លូវលំ ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

២.​ឈ្មោះ ហេង លី​លី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន ០២​កញ្ចប់ ទម្ងន់ ២០៣.៣៤​ក្រាម​(​ថ្លឹង​ទង​សំបក​),​ទូរស័ព្ទ​ចំនួន ០៣​គ្រឿង​,​ប្រាក់​រៀល​ចំនួន ៣១០.០០០​ម៉ឺន​រៀល​,​ប្រាក់​ដុល្លារ​ចំនួន ៣០ ដុល្លារ​,​ជញ្ជៀន​លោហ​:​ធាតុ​ព​ណ៍ស​ចំនួន ០២​វង់​,​ខ្សែក​លោហ​:​ធាតុ​ព​ណ៍ស​ចំនួន ០១​ខ្សែ​,​នាឡិកាដៃ​ចំនួន ០១​គ្រឿង
​និង​ក្រវិល​ចំនួន ០១​ខាង​។​

​បន្ទាប់មក​ទៀត​កម្លាំង​ជំនាញ​ស្នើសុំ​ពន្លៀត​សមត្ថកិច្ច​ដែនដី​ពី​ខេត្ត​កំពង់ស្ពឺ​ទៅ​រាជធានី​ភ្នំពេញ នៅ​ម៉ោង ១២:០៥​នាទី ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ទៀត នៅ​ចំណុច​ផ្លូវលំ ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ស្ថិតនៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ​កែវ ពេជ្រ​ស្រី​តី ហៅ​គីម​)​។​

​ជនសង្ស័យ​÷ ឈ្មោះ ឃុន មនោ​ថៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​កង់​បី

​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​៖ ក្រាម​ពណ៌​ស​ចំនួន​០២​កញ្ចប់​(​សង្ស័យ​សារធាតុ​ញៀន​),​ជញ្ជីង​អេឡិចត្រូនិក​(​ថ្លឹង​)០១​គ្រឿង​,​ម៉ូតូ​កង់​បី​០១​គ្រឿង​,​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​ម៉ាក​oppo,​សម្ភារ​:​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​(​ដប​ជក់​)​និង​ម្ស៉ៅ​ពណ៍​សំបក​ពងមាន់ ០១​កញ្ចប់​(​សារធាតុ​មិន​ច្បាស់​)​។​

​និង​នៅ​វេលា​ម៉ោង​១៥:១០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នោះ​ដែរ កម្លាំង​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧ មករា បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ថែមទៀត ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​១០៩ ស្ថិតនៅ​ភូមិ​ទី​២ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជនសង្ស័យ​មាន​ឈ្មោះ ÷​វែន សុខ​ចំរុង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​÷ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ កសាង​សុំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *