- ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួយ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ក្រោម​អធិបតីភាព​លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ក​ណ្តា​ល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ខ​.​ប​.​ជ តំណាង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ប្រធាន គ​.​ខ​.​ជ​.​ប ខេត្ត​កណ្តាល ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ មេឃុំ មេភូមិ សិស្សានុសិស្ស សមាជិក​សមាគមនារី​ដើម្បី​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ និង​អា​ជី​កម្ម​ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោ​ល​ជប់ សរុប ២៥០​នាក់ នៅ​សាលប្រជុំ​សាលា​ស្រុក​កៀនស្វាយ​។​

​លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ក​ណ្តា​ល មានប្រសាសន៍ថា​៖ គោលបំណង​នៃ​ការរៀបចំ​វេទិការ​ផ្សព្វផ្សាយ​នាពេលនេះ គឺ​ចង់អោយ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​អ្វី​ទៅ​ជា​ការជួញដូរ​មនុស្ស ឬ​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី កុមារ ការប្រើ​អំពើហិង្សា​ផ្សេងៗ នឹង​អោយ​បងប្អូន​បាន​យល់​ពី​របៀប​នៃ​ការការពារ​ខ្លួន ឬ​ដើម្បី​រក​ជំនួយ​ជា​ដើម និង​លុបបំបាត់​ការធ្វើ​អំពើ​ជួញដូរ​មនុស្ស និង​បង្ហាញ​ពី​ការចូលរួម​ក្នុង​ការទទួលយក​នូវ​ចំណេះដឹង​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​អោយបាន​ទូលំ​ទូលាយ​អំពី​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ភេទ​លើ​ស្ត្រី និង​កុមារ និង ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​ក៏​ដូចជា​ផលវិបាក​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ផងដែរ​។​

​លោកជំទាវ​បាន​បន្តទៀតថា​៖ តាមរយៈ​ការផ្សព្វផ្សាយ​ច្បាប់​របស់​លោក​គ្រូឧទ្ទេស​អំពី​ខ្លឹមសារ​នៃ​មេរៀន​នី​មួយៗ ដែល​បាន​ធ្វើ​បទ​បង្ហាញ​តាមរយៈ​សំណួរចម្លើយ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា​លោក លោកស្រី ប្អូនៗ និង​ក្មួយៗ​សិក្សានុសិស្ស​បាន​យល់ច្បាស់​ពី​អត្ថន័យ និង​ការជួយ​អន្តរាគមន៍​នៅពេលដែល​មាន​ហេតុការណ៍​កើតឡើង ពី​វិធីសាស្ត្រ និង​វិធានការ​ទប់ស្កាត់​បែបណា ឬ​ក៏​យើង​ត្រូវ​ចូលរួម​សហការ​បែបណា​ដើម្បី​សហការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ​ដែល​បាន​កើតឡើង ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ហឹង្សា​ក្នុងគ្រួសារ ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី ហើយ​ក៏​ដូចជា​ការជួញដូ​រ​មនុស្ស​គ្រប់​ទម្រង់​និង​គ្រប់​រូបភាព​។​

​លោកជំទាវ​៖ ក៏​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្មួយៗ​សិក្សានុសិស្ស និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏​ដូច​ជា​បងប្អូន​ប្រកប​របរ​អា​ជី​កម្ម​ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោស​ជប់ សូម​ចូលរួម​សហការ​ទាំងអស់​គ្នា​ឲ្យបាន​យ៉ាងសកម្ម គ្រប់​ទម្រង់​គ្រប់​រូបភាព​ដើម្បី​នាំ​គ្នា​ជួយ​ផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស អំពើហិង្សា​ក្នុង​គ្រួសារ ឲ្យមាន​ប្រសិទ្ធភាព​ជា​ទីបំផុត និង​សូម​បន្ត​យកចិត្តទុកដាក់ បងប្អូន​សាច់ញាតិ ដែល​គាត់​ធ្វើ​ចំណាកស្រុក​ក្រៅ​ប្រទេស​ក្ដី ក្នុង​ប្រទេស​ក្ដី ត្រូវមាន​ទំនាក់ទំនង​ជាមួយ​គ្នា សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ពួកគាត់ ព្រោះថា​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ដែល​មិន​មាន​ការគ្រប់គ្រង​ច្បាស់លាស់​គឺ​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​មាន​ការជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង​ខេត្ត​កណ្ដាល ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ប្អូនៗ​ក្មួយៗ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ទូទាំង​ស្រុក​កៀនស្វាយ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចូលរួម​គាំទ្រ​ទាំងអស់គ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ ទៅ​តុលាការ​យុត្តិធម៌ អន្តរជាតិ សូម​ជួយ​គាំទ្រ​ដល់​កងទ័ព​ដែល​ឈរជើង​នៅ​ព្រំដែន និង​សូម​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​នៅ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម នាំឱ្យ​មាន​ការ​ញុះញង់ អុច​អាល ដែលនាំឱ្យ​មាន​ការរើសអើង​ពូជសាសន៍ និង​អាច​បង្ក​ឱ្យមាន អស្ថិរភាព និង​អសន្តិសុខ​សង្គម​។​

 

Leave a Reply

Your email address will not be published. Required fields are marked *