- ព័ត៌មានជាតិ

អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​ស្វិត​!​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

កំពង់ស្ពឺ​,​ដោយ​អនុវត្ត​តាម​បទបញ្ជា និង​មាន​ការចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​

​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង​២០:៣០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ចេញ​ល្បាត តាម​បណ្តា​យ​ផ្លូវ​លេខ​១០៥A ដល់​ចំនុច​ផ្លូវ​ខាងលិច​របង​សាលា​ខត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​៕

​ជនសង្ស័យ​ទី​១-​ឈ្មោះ ហ៊ុយ វាសនា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​ព្រះ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​ទី​២-​ឈ្មោះ ចំ​រេ​ី​ន ផាត់​ថៃ​យ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

​ដោយ​ដកហូត​វត្ថុតាង​បាន​រួម​មាន​៖ ទូរស័ព្ទ​ចំនួន​០១​គ្រឿង​,​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​BEAT (​ពណ៌​ស​គ្មាន​ផ្លាកលេខ​),​សោរ​រាង​អក្សរ​(T)​ចំនួន​០១,​សោរ​ត​ភ្ជាប់​ជាមួយ​ដង​ស្លាបព្រា​ចំនួន​០១,​កាំបិតប័ង្គតោ​ចំនួន​០១ និង​សំបក​កញ្ជប់​គ្រឿងញៀន​ដែល​ប្រើប្រាស់​រួច​០១​កញ្ជប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ កសាង​សុំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *