ខេត្តកំពង់ស្ពឺ៖ រថយន្តច្រូតអំពៅរបស់ក្រុមហ៊ុនឈុនទ្រី កិនមនុស្សស្លាប់ 01 នាក់ នៅចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រកំពង់ស្ពឺ កាលវេលាម៉ោង14និង30នាទី ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2019 នៅចំណុច ចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ កំពង់ស្ពឺ នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មានករណីឡានច្រូតអំពៅកិនមនុស្សស្លាប់ ០1 នាក់បង្កឡើងដោយម៉ាស៊ីនច្រូតអំពៅរបស់ក្រុមហ៊ុនឈុនទ្រី បើកបរដោយឈ្មោះ រាជភេទប្រុស អាយុ22ឆ្នាំ (គេចខ្លួន) បានបើកបរកាត់់អំពៅហើយកិនជនរងគ្រោះឈ្មោះគង់ ផុន ភេទប្រុស អាយុ5០ឆ្នាំមានទីលំនៅភូមិរស្មី ឃុំរស្មីសាមគ្កី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងខណះ ជនរងគ្រោះបានស្រវឹងស្រាចូលដេកក្នុងរងអំពៅ ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ អ៊ីម វិន អាយុ49ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ប្តីរបស់ខ្លួនមុនកើតហេតុបានទៅរកបាយហូបនៅផ្ទះក្នុងអាការៈស្រវឹងជោគ ហើយខ្លួនបានស្តីបន្ទោសឲ្យ ប្តីរឿងផឹកស្រាស្រវឹងទាំងថ្ងៃមិនខំរកស៊ី ស្រាប់់តែពេលនោះ ប្តីក៏ចេញពីផ្ទះមកបាត់ស្រាប់តែមកដល់ម៉ោង 14 ជាង មានគេមកប្រាប់ថាប្តីរបស់គាត់ត្រូវបានឡានច្រូតអំពៅកិនស្លាប់ហើយ ។
គាត់ក៍ភ័យស្លន់ស្លោរប្រញាប់ប្រញាល់ទៅមើលនៅកន្លែងកើតហេតុស្រាប់តែប្ដីរបស់គាត់ត្រូវរថយន្តច្រូតអំពៅកិនស្លាប់ពិតប្រាកដមែន ៕
ដោយ ៖ អ៊ុំ ចិត្ត្រា







