- ព័ត៌មានជាតិ, រាយការណ៍ពិសេស

​ឈ្មួញ​នៅ​តែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្តស្ទឹងត្រែង​យ៉ាង​គ្រឹក​គ្រែង​ចេញពីរ​ខេត្ត​ស្ទឹងត្រែង​តែ​ដដែល​

ខេត្ត​ស្ទឹងត្រែង ៖ យប់​ថ្ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៩ វេលា​ម៉ោង​៧.១៨​នាទី​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ពេញៗ​ជាច្រើន​គ្រឿង​កំពង់តែ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៧​បាន​ដោយ​រលូន​ពុំ​ការរំខាន​។​

​តាម​ការ​ឲ​ដឹង​ពី​មជ្ឈដ្ឋាន​ជុំវិញ​នៅ​ខេត្ត​ក្រចេះ​បានឲ​ដឹង​ថា​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ទាំង​នោះ​ដឹក​ចេញពី​ចំណុច​អូរ​ព្រះ​កោះ​ខ្ញែរ​រលួស​។​ល​។​រថយន្ត​ទាំង​៤​គ្រឿង​នេះ​ជា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​មុំ​ហើយឲ​ឈ្មោះ​ចាន់បើក​ឡានឲ​និងរ​ត់​ការជំនួស​។​

​ប្រភព​ជាច្រើន​បានឲ​ដឹង​ទៀតថា នៅ​ខេត្ត​ក្រចេះ​មាន​ឈ្មួញ​ជា​ស្ត្រី​២​នាក់​ដែល​ត្រូវ​ហាមឃាត់​មិនឲ​រក​ជំនួញ​ឈើ​ល្មើស​ច្បាប់​តែ​ស្ត្រី​ទាំង​២​នាក់​នោះ​នៅតែ​ប្រកប​រប​ជំនួញ​ឈើ​ខុស​ច្បាប់​ដដែល​ហើយ​បាន​ដោយ​រលូន​ទៀតផង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្នុងចំណោម​ស្ត្រី​ឈ្មួញ​ឈើ​ទាំង​២​នាក់​មាន​ម្នាក់​អាងខ្នង​បងប្អូន​ធ្វើ​មន្ត្រី​នគ​បាល​យុត្តិធម៏​ដែល​មាន​ឋានះ​ធំ​គួរសម​ផងដែរ ចឹង​ហើយ​ទើប​ស្ត្រី​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​មុំ​អាច​ប្រកប​រប​ជំនួញ​ឈើ​ខុសច្បាប់​បាន​ដោយ​រលូន​នោះ​។​

​ចំណែក​មេ​ឈ្មួញ​ស្ត្រី​ម្នាក់​ទៀត​ក៏​មិន​ចាញ់​ឈ្មោះ​មុំ​ដែរ​ស្ត្រី​រូប​នេះ​ក៏​មាន​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​ដែរ​ហើយ​មុខ​ជំនួញ​ឈើ​វិញ​មិន​ចាញ់​គ្នា​នោះទេ​គឺ​ទំ​ហ៊ុំ​នៃ​បទល្មើស​ប្រហាក់ប្រហែលគ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *