- ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​សិរី​សុន្ធរ​វង្ស (​ហៅ​វត្ត​ក្រចេះ​ក្រុង​)

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​សិរី​សុន្ធរ​វង្ស (​ហៅ​វត្ត​ក្រចេះ​ក្រុង​) ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥​។​

​តាម​ទំនៀម​ជា​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងឡាយ គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូល​កាន់​ព្រះវស្សា​អស់​ថេរវេលា ៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោច​ខែ​អាសាធ​តទៅ ។ ពាក្យ​ថា “​វស្សា​” មកពី​ពាក្យ​បាលី​ថា “​វ​ស្ស​” ប្រែ​ថា “​ភ្លៀង​” ឬ “​រដូវភ្លៀង​” ដែល​មានកំណត់ ៤​ខែ (​រាប់​ពី​ថ្ងៃ ១​រោច​ខែ​អាសាធ​ដល់ ១៥​កើត​ខែកត្តិក​)​។ ព្រះ​បរម​សាស្ត្រា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យមាន​កិច្ច​ចូល​ព្រះ​វស្សានេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ការចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ ៣​ខែ​ទេ (​រាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាធ​ដល់ ១៥​កើត​ខែអស្សុជ​) ។​

​ពិធីបុណ្យ​នេះ​ដែរ ក៏​មាន​ជួបជុំ​ពុទ្ធបរិស័ទ​នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​ប​រិត្ត ដើម្បី​ឧទ្ទិស​មហា​កុសលផល​បុណ្យ ជូន​ដល់​ញ្ញាតិ​ការ​ទាំង ៧​សណ្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរមលោក​ខាងមុខ មក​ទទួលយក​ផល្លា​អានិ​សង្ឃ ដែល​កើតចេញ អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕

Leave a Reply

Your email address will not be published. Required fields are marked *