- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងថា សកម្មភាព​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា គឺជា​ការរំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា បាន​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ ចំនួន ជាង ៣​ពាន់​គ្រួសារ នៅ​វត្ត​បាត់​ថ្កៅ ស្ថិតក្នុង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ នា​ព្រឹក ថ្ងៃ​សៅរ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​។

ក្នុង​ពិធី​នោះ​ផង​ដែរ ក៏​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ សមាជិក សមាជិកា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា បន្ទាប់​ពី​ការ​ប៉ះ​ទង្កិច​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-៣​ថ្ងៃ កន្លងមកនេះ កងកម្លាំង​យើង​បាន​អនុវត្ត​ដោយ​ភាពក្លាហាន ម៉ឺងម៉ាត់ រក្សា​ប្តូរផ្តាច់​ការពារ​បូរណភាព ទឹក​ដី​បាន​ជាទី​មោទនៈ​។ សម្តេច ក៏​បាន​គូសបញ្ជាក់ថា សកម្មភាព​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា គឺជា​ការរំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​អំណ​អរគុណ​ដល់​អាជ្ញាធរខេត្ត ដែល​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​តំបន​សុវត្ថិភាព និង​បាន​រៀបចំ​ក្រុមការងារ​ទទួល និង​ផ្គត់ផ្គង់ នូវ​ស្បៀងអាហារ​ថ្នាំសង្កូវ និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ។ ទន្ទឹម​នឹង​នោះ​ផង​ដែរ សម្តេច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ ជៀសវាង​ការបង្ក​ភាពចលាចល សូម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ខេត្ត​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែង​នូវ​សេចក្តីរំភើប និង​ការ​កោត​ស​សើរ​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ដែល​បាន​ចែ​ល​រំលែក​នូវ​ក្តីស្រឡាញ់ សាមគ្គីភាព មិត្តភាព ក៏ដូចជា ការបរិច្ចាក​ស្បៀងអាហារ និង ថ្នាំពេទ្យ​ដល់​កងទ័ព​ជូរ​មុខ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​៕​

Leave a Reply

Your email address will not be published. Required fields are marked *