(ក្រចេះ) ÷ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេ សហការជាមួយអាវុធហត្ថខេត្តក្រចេះ និងអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ដួង សារី អាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៩នេះ បានបង្ក្រាបរថយន្ដដឹកឈើល្មើសច្បាប់ចំនួន២គ្រឿង នៅចំនុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ប្រភ័ពបានឲ្យដឹងថា ក្រុមឈ្មួញដឹកឈើចេញពីស្រុកសំបូរ ឆ្លងកាត់ខេត្តក្រចេះបន្តទៅលក់ នៅខេត្តត្បូងឃ្មុំ និងខេ៎ត្តព្រៃវែង ប៉ុន្តែមិនទាន់បានដល់គោលដៅផង ត្រូវអន្ទាក់កម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាបប្រគល់ជូនរដ្ឋបាលព្រៃឈើតែម្ដង។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា រថយន្ដទាំង២គ្រឿងនោះដឹកឈើ ប្រភេទក្ដានោះ នៅពេលកម្លាំងអាវុធហត្ថចុះទៅដល់ធ្វើការបង្ក្រាបនោះ អ្នកបើកបរេថយន្ដរត់គេចបាត់អស់មិនស្គាល់អត្តសញ្ញាណ ម្ចាស់ឈើនោះទេ ហើយឈើ និងរថយន្ដទាំងនោះត្រូវបានកម្លាំងអាវុធ ប្រគល់ជូនរដ្ឋបាលព្រៃឈើសង្កាត់ឆ្លូងចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។
ដោយឡែកនៅដដែលកម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ បានធ្វើការបង្ក្រាបទូកដឹកឈើ១គ្រឿងនៅក្នុងទន្លេ នៅចំនុចភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបច្ចប្បន្នឈើ និងទូកមួយគ្រឿងនោះត្រូវកម្លាំងសមត្ថកិច្ចកំពុងនាំយកទៅ រក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់តាមច្បាប់ផងដែរ។






