- ព័ត៌មានជាតិ, រាយការណ៍ពិសេស

សកម្មភាព ដឹកជញ្ជូន​ឈើ របស​ក្រុម​ឈ្មួញ​ជាច្រើន​បាន​កំពង​តែ​សម្រុក​ដឹកជញ្ជូន់​ឈើ​នៅ​ស្រុក​ត្រពាំង​ត្រ​ប្រាសាទ​នៅ​តែ​បន្ត​កើតមាន​ឡើង​ដូចជា​ភ្លៀងរលឹម​តែ​ដដែល

​ខេត្ត​ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ បាន​លើកឡើង​ថា សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​បាន​កើតមានឡើង យ៉ាង​អនាធិបតេយ្យ​រាលដាល​ដដែល​ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​ជំនាញ និង មន្ត្រី​បរិស្ថាន ជា​ពិសេស​មន្ត្រី រដ្ឋាភិបាល​ព្រៃឈើ មិនបាន​ធ្វើ​ការចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។​

​ប្រភព​បន្តទៀតថា​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​ឡាន​ជាតិ​គូលែន​ព្រំ​ទេព​និង​មួយចំនួន​ទៀត​ចេញ​ពី​ព្រៃ សហគមន៍​តោងយ៉ោង​ខេត្ត​ព្រះវិហារ ហើយ​សម្រុក​ដឺ​ក​ចេញ​តាម​ភ្នំ​ពុល រួច​ហើយ​យកមក​ទុក​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ចែកចាយ​បន្តទៀត​។​

​ប្រភព​បញ្ជាក់ទៀតថា លោក​លុយ​សម្បត្តិ​ហៅ​ខេន​នាយ សេនាធិការ​កង​ព​លលេ​ខ ០៦ ជា​អ្នក​បើកដៃ​ឱ្យ​ក្បួន​ឈើ​ទាំង​នោះ​ឆ្លងកាត់​ដែន​គ្រប់គ្រង​របស់​ខ្លួន​រួចហើយ​បាន​តម្រូវឱ្យ​ក្រុម​ឈ្មួញ​បាន បង់​ប្រាក់​ក្នុង​មួយ​គោយន្ត​ចំនួន ៤ មីុន​រៀល​រួច​ហើយ​ដឹកជញ្ជូ​ន​បាន​ដោយ​សេរី​។​

ប្រជា​ពលរដ្ឋ​ស្លូតត្រង់​និង​មហាជន​ជាច្រើន សូម​ធ្វើ​ការអំពាវនាវ​ទៅដល់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សូម​ឯកឧត្តម មាន​ចំណាត់កា​រណ៍​ក្ដៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន សមត្តកិច្ច និង​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ឱវាទ ឲ្យធ្វើ​ការចុះ​ចាប់​បង្ក្រាបបទ​ល្មើស​ព្រៃឈើ​នោះទេ ហើយ​បណ្ដោយឲ្យ​កើត​មាន​សារាចរ​មានដូចជា រោង​ម៉ាស៊ីន​រ៉ៃ​ជ្រៀ​ឈើ និង​រោង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​ឥត​ច្បាប់ ជា​ច្រើន​រាប់​សិប​កន្លែង​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បើក​ធ្វើ​តាមតែ​អំពើ​ចិត្ត​៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *