- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ជាង​២០០​គ្រួសារ បាន​ផ្ទុះ​ការតវ៉ា ចោទថា ៖ លោក ហេង ម​នោ មេឃុំ​ផាត់​សណ្ដា​យ ថា​បាន​ឃុបឃិត​គ្នា ក្លែងបន្លំ​ឯកសារ បំភ័ន្ត​ភ្នែក ថ្នាក់ដឹកនាំ រំលោភ​យក ដីស្រែប្រាំង​ទំហំ​ជាង​២០០០​ហិកតា ចែក​បក្សពួក​ខ្លួន លក់ និង​ចាត់ ចែង ជួល​ឲ្យទៅ​ពួកមេ​ឈ្មួញ ម្នាក់ៗ រាប់​រយ​ហិកតា

កំពង់ធំ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​ផ្ទុះ​ការតវ៉ា ខណ​:​ពេលដែល អាជ្ញាធរ​បាន យក​ដី​របស់​ពួក គាត់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យល់ព្រម​កាត់​ឆ្វៀល​ចែក​អោយ​ពួកគាត់ តាំងពី​ឆ្នាំ​២០១៤~២០១៥ តែ​បែរជា ពួក​អាជ្ញាធរ​យក​ដី​នោះ​ទៅ​លក់ និង​ចាត់ចែង ជួល​បន្ត ទៅអោយ​ឈ្មួញកណ្ដាល​ទៅវិញ បើទោះបី​ថា​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ចេញ​លិខិត ស ជ ណ ដើម្បី​ឆ្វៀល និង​បែងចែក​(13/12/2019) ប្រជាពលរដ្ឋ ជាង​២០០​គ្រួសារ បាន​ផ្ទុះ​ការតវ៉ា ចោទថា ៖ លោក ហេង ម​នោ មេឃុំ​ផាត់​សណ្ដា​យ ថា​បាន​ឃុបឃិត​គ្នា ក្លែងបន្លំ​ឯកសារ បំភ័ន្ត​ភ្នែក ថ្នាក់ដឹកនាំ រំលោភ​យក ដីស្រែប្រាំង​ទំហំ​ជាង​២០០០​ហិកតា ចែក​បក្សពួក​ខ្លួន លក់ និង​ចាត់ ចែង ជួល​ឲ្យទៅ​ពួកមេ​ឈ្មួញ ម្នាក់ៗ រាប់​រយ​ហិកតា

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១១​និង​០៣​នាទី ថ្ងៃត្រង់ នៅ​ចំណុច​វាល​ស្រ​ង៉ែ ក្នុង​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ប្រជាពលរដ្ឋ​ប្រមាណ​២៥ ០ នាក់ បាន​មក​ធ្វើ​ការតវ៉ា រឿង​ដី​ដែល​សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​ឆ្វៀល​ឱ្យ​ពួកគាត់​តែ​អាជ្ញាធរ​ថ្នាក់ស្រុក រហូតដល់​ថ្នាក់​ខេត្ត មិន​យកចិត្ត ទុក្ខ​ដាក់​រវល់​អើពើរ ដោះស្រាយ​ឱ្យ​ពួកគាត់​ទាល់តែសោះ​។​មិនតែប៉ុណ្ណោះ បែរ​ជា​ថ្លើមធំ ពាស​មេឃ ហ៊ាន​នាំគ្នា​ក្លែងបន្លំ​ឯកសារ និង​បញ្ជី​ឈ្មោះ ដាក់បញ្ចូល​ទៅក្នុង​ផែនទី យក​ដី​ដែល​រដ្ឋ បាន​ចែក​អោយ​ពួកគាត់ យក​ទៅ​ចាត់ចែង​ជួល​បន្ត​និង​លក់​ឱ្យ​មេៗ​ឈ្មួញ​ទៅវិញ​។​

​ប្រភព​ដដែល​បន្តថា ផ្ទៃដី​ចំនួន​ជាង​២០០០​ហិច​តា​នោះ​គឺ​រាជរដ្ឋាភិបាល បាន​កាត់​អោយ​ពួក​គាត់​តាំង​ពី​ឆ្នាំ​២០១៤,២០១៥ តែ​តាមពិត លោក​មេឃុំ​រូបនោះ​ក្លែងបន្លំ​ឯកសារ ដោយ​ដាក់​តែ​ឈ្មោះ បក្សពួក​របស់​គេ​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ថ្នាក់លើ​គិត​ថា​ដី​ដែល​រដ្ឋ​ចែក​អោយ​ប្រជាជន​នោះ គឺ​បាន​ដល់​ពួកគាត់​អស់ហើយ​មើលទៅ ទើប​ពួកគាត់​នាំ​គ្នា​រស់នៅ យ៉ាង​ស្ងប់ស្ងាត់​បែបនេះ តែ​តាម​ការពិត ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​ផាត់​សណ្ដា​យ ទាំងមូល មិន​បាន​ទទួល​ដី​សូម្បីតែ​មួយ​ដុំ រហូតមកដល់​ពេលនេះ ។

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លោក​អភិបាលស្រុក​និង​លោក​អភិបាលខេត្ត ជា​ច្រើនលើក​ច្រើនសារ តែ​លោក​សុខ​លូ អភិបាលខេត្ត កំពង់ធំ មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ ជូន​ពួកគាត់​នោះទេ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ អស់​រយៈពេល ជាង​០៤​ឆ្នាំ​ទៅ​ហើយ ពួក​គាត់​អត់​ទ្រាំ តទៅ​ទៀត​លែង​បាន ក៏​ផ្ទុះ​ការតវ៉ា​តែ​ម្ដង និង​បាន​រាយការណ៍ ទៅ​ក្រុម​អ្នក​សារ ព័ត៌មាន ឱ្យ​ចុះមក​យក​ព័ត៌មាន​ដល់​ទីតាំង​ដី​ទំនាស់ ជួយ​ស្រាវជ្រាវ រក​ការពិត ផ្សព្វផ្សាយ​ដំណឹង អំពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​អោយ​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​យុត្តិធម៌ និង​សំណូមពរ​ឱ្យ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ជន​ណារ ដែល​ក្លែង​ឯកសារ​ខាងលើនេះ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ជុំវិញ​ករណី​នេះ​ខាង​ក្រុម​អ្នកសារព័ត៌មាន​យើង នៅ​មិនទាន់​មាន​ការបំភ្លឺ​ណា មួយ​ពី​ខាង​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​កំពង់ធំ នៅឡើយ​ទេ​ដូច្នេះ​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​ខាង​អជ្ញាធរ​រៀង​រាល់​ម៉ោង​ធ្វើការ ៕​ី ជូន​ប្រជា​ពល រដ្ឋ ដែល​អាស្រ័យ​ផល​ក្នុង​តំបន់​៣​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ ស្រុក នៅតែ​កាត់​ដី​ទាំងនោះ​ជួល​និង​លក់ ទៅ​ឱ្យ​ពួក​មេ​ឈ្មួញ​កណ្ដាល យ៉ាង​រំភើយ​។​

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១១​និង​០៣​នាទី ថ្ងៃត្រង់ នៅ​ចំណុច​វាល​ស្រ​ង៉ែ ក្នុង​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ប្រជាពលរដ្ឋ​ប្រមាណ​២៥ ០ នាក់ បាន​មក​ធ្វើ​ការតវ៉ា រឿង​ដី​ដែល​សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​ឆ្វៀល​ឱ្យ​ពួកគាត់​តែ​អាជ្ញាធរ​ថ្នាក់ស្រុក រហូតដល់​ថ្នាក់​ខេត្ត មិន​យកចិត្ត ទុក្ខ​ដាក់​រវល់​អើពើរ ដោះស្រាយ​ឱ្យ​ពួកគាត់​ទាល់តែសោះ​។​មិនតែប៉ុណ្ណោះ បែរ​ជា​ថ្លើមធំ ពាស​មេឃ ហ៊ាន​នាំគ្នា​ក្លែងបន្លំ​ឯកសារ និង​បញ្ជី​ឈ្មោះ ដាក់បញ្ចូល​ទៅក្នុង​ផែនទី យក​ដី​ដែល​រដ្ឋ បាន​ចែក​អោយ​ពួកគាត់ យក​ទៅ​ចាត់ចែង​ជួល​បន្ត​និង​លក់​ឱ្យ​មេៗ​ឈ្មួញ​ទៅវិញ​។​

​ប្រភព​ដដែល​បន្តថា ផ្ទៃដី​ចំនួន​ជាង​២០០០​ហិច​តា​នោះ​គឺ​រាជរដ្ឋាភិបាល បាន​កាត់​អោយ​ពួក​គាត់​តាំង​ពី​ឆ្នាំ​២០១៤,២០១៥ តែ​តាមពិត លោក​មេឃុំ​រូបនោះ​ក្លែងបន្លំ​ឯកសារ ដោយ​ដាក់​តែ​ឈ្មោះ បក្សពួក​របស់​គេ​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ថ្នាក់លើ​គិត​ថា​ដី​ដែល​រដ្ឋ​ចែក​អោយ​ប្រជាជន​នោះ គឺ​បាន​ដល់​ពួកគាត់​អស់ហើយ​មើលទៅ ទើប​ពួកគាត់​នាំ​គ្នា​រស់នៅ យ៉ាង​ស្ងប់ស្ងាត់​បែបនេះ តែ​តាម​ការពិត ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​ផាត់​សណ្ដា​យ ទាំងមូល មិន​បាន​ទទួល​ដី​សូម្បីតែ​មួយ​ដុំ រហូតមកដល់​ពេលនេះ ។

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លោក​អភិបាលស្រុក​និង​លោក​អភិបាលខេត្ត ជា​ច្រើនលើក​ច្រើនសារ តែ​លោក​សុខ​លូ អភិបាលខេត្ត កំពង់ធំ មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ ជូន​ពួកគាត់​នោះទេ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ អស់​រយៈពេល ជាង​០៤​ឆ្នាំ​ទៅ​ហើយ ពួក​គាត់​អត់​ទ្រាំ តទៅ​ទៀត​លែង​បាន ក៏​ផ្ទុះ​ការតវ៉ា​តែ​ម្ដង និង​បាន​រាយការណ៍ ទៅ​ក្រុម​អ្នក​សារ ព័ត៌មាន ឱ្យ​ចុះមក​យក​ព័ត៌មាន​ដល់​ទីតាំង​ដី​ទំនាស់ ជួយ​ស្រាវជ្រាវ រក​ការពិត ផ្សព្វផ្សាយ​ដំណឹង អំពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​អោយ​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​យុត្តិធម៌ និង​សំណូមពរ​ឱ្យ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ជន​ណារ ដែល​ក្លែង​ឯកសារ​ខាងលើនេះ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ជុំវិញ​ករណី​នេះ​ខាង​ក្រុម​អ្នកសារព័ត៌មាន​យើង នៅ​មិនទាន់​មាន​ការបំភ្លឺ​ណា មួយ​ពី​ខាង​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​កំពង់ធំ នៅឡើយ​ទេ​ដូច្នេះ​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​ខាង​អជ្ញាធរ​រៀង​រាល់​ម៉ោង​ធ្វើការ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *