- ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​សមត្ថកិច្ច​ប៉ុសនគ​របាល​រដ្ឋបាល​ស្វាយទ្រាល បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​យួន​ខុសច្បាប់​មួយ​កន្លែង​នឹង​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កត់​ឆ្នោត​យួន​បាន ០១ នាក់​

កណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ទ្រាល ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ពាក់ព័ន្ធ​ទៅនឹង​ការលេង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ កត់​ឆ្នោត​យួន ការចុះ​ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត​ដោយ​ផុស​ច្បាប់​នោះ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​ប៉ុល​នគ​របរ​រដ្ឋបាល​ស្វាយ​ទ្រាល នៅ​រសៀល​ថ្ងៃ​ទី ០៣ តុលា​  ២០២៥ នៅ​ចំណុច​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ទ្រា​ល ស្រុក​ស្អាង ទៅ​តាម​ការចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទួ​លឈឿន​សុខចិត្ត​ស្នងការនគ​រ​បាល​ខេត្ត​កណ្ដាល​។​

ជនសង្ស័យ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ករណី​នៃ​ការ​កត់​ឆ្នោត​យួន​ដោយ​ខុសច្បាប់​ដូច​បាន​លើកឡើង​ខាងលើ​នោះ មានឈ្មោះ​ថា​. ណា​ង វណ្ណៈភាព​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ទ្រា​ល ស្រុក​ស្អាង ខេត្ត​កណ្ដាល​  និង​រឹបអូស​បាន​វត្ថុតាង មួយចំនួន​មាន​ដូចខាងក្រោម​. ១.​លុយ​ចំនួន ០៨  ម៉ឺន​រៀល​. ២.​សៀវភៅ​កត់​ឆ្នោត​ចំនួន ០៤ ក្បាល​.៣.​ក្រដាស​កត់​ឆ្នោត ០១.​សមត្ថកិច្ច​បានឲ្យដឹងថា​.​មុន​ពេល​ចុះ​ទៅ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​យួន​មួយ​កន្លែង​នោះ .​ប្រជាពលរដ្ឋ​បាន​ការណ៍​មក​ថា​  មាន​ទីតាំង​កត់​ឆ្នោត​យួន​មួយកន្លែង​នៅ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ​នោះ បាន​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ។

​ក្រោយពី​ទទួលបាន​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ទ្រាល​  បាន​ចុះ​ទៅ​ដល់​ទីតាំង​កត់​ឆ្នោត​យួន ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​ដូច​ខាងលើ​នោះ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ការ​កត់​ឆ្នោត​យួន​ដោយ​ខុសច្បាប់​ដូច​ខាងលើ​នោះ យកមក​ធ្វើ​ការសួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​ ៕

Leave a Reply

Your email address will not be published. Required fields are marked *