- ព័ត៌មានជាតិ

លោកស្នងការ​នគរបាល​ខេត្តព្រៃវែង​គួរតែ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ កាស៊ីណូ គ្មាន​ស្លាក​យីហោ បង្កប់​ល្បែងស៊ីសង​មាន់​ជល់ បៀ អាប៉ោង យូគី​និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ដែល​មានរ​បង​សង្ក័សី​ជញ្ជាំង​ពណ៌​ខៀវ​បើក​អោយ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ​ចេញចូល​ក​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង​រៀង​រាល់ថ្ងៃ​នេះ​នោះ​ផង

ព្រៃវែង ៖​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យដឹងថា កាស៊ីណូ​គ្មាន​ស្លាក​យីហោ​ដែល​មានរ​បង​ជញ្ជាំង​សង្ក័សី​ពណ៌​ខៀវ បង្កប់​ល្បែងស៊ីសង​មាន់​ជល់​បៀ​អាប៉ោង​យូគី​និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​បើក​អោយ​ក្រុម​ញៀន​ល្បែង​ដែល​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​វៀតណាម​ឆ្លងដែន​ចេញ​ចូល​លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង ចំណែក​ឯ​សមត្ថកិច្ច​មូលដ្ឋាន​និង​មេ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ហ៊ាន​ចាត់ វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ ។​

​ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​បន្ត​ឲ្យដឹងថា កាស៊ីណូ​ដែល​គ្មាន​ស្លាក​យីហោ​មួយកន្លែង​នេះ នៅតែ​បន្ត​បើក​ដំណើរការ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​លេង​ល្បែង​សុីសង​ភ្នាល់ដាក់​លុយ​ខុស​ច្បាប់ បង្កប់​ដូចជា ជល់​មាន់ បៀ​រ អាប៉ោង និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹកគគ្រេង រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច មូលដ្ឋាន​រក្សា​ភាព​ស្ងៀមស្ងាត់ ។ ដែល​បញ្ហា​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​បញ្ហា​អសន្តិសុខ សង្គម​និង​អំពើចោរកម្ម​ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ គ្រឿងញៀន​និង​ប្រើ​អំពើហិង្សា​គ្រួសារ​ជា​ដើមចម​កើតចេញ​ពី​ល្បែង​សុីសង​នេះឯង​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ​ស្នើរ​សុំ​ដល់​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង និង​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង មិន​គួរ​មើលរំលង​ភាព​អសកម្ម​លោក ភុ​ន សម្ផស្ស អភិបាល ស្រុក​ព្រះស្តេច និង​លោក ជៃ សេង​ហ៊ាង អធិកា រដ្ឋា​ន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​បណ្តោយឲ្យ​មាន​ល្បែង​ជល់មាន់ ទ្រង់ទ្រាយ​ធំ បង្កប់​ក្នុង​កាស៊ីណូ​របង​ជញ្ជាំង​សង្ក័សី​ពណ៌​ខៀវ​បើក​ឲ្យ​ពលរដ្ឋ ខ្មែរ ចេញ​ចូល​លេង​ល្បែង យ៉ាង​គំហ៊ុក មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ។​

​ដូច្នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​សូម​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ជួយ​ចាត់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង ចុះ​ពិនិត្យ​ទប់ស្កាត់ និង​បង្ក្រាប​អោយមាន​ប្រសិទ្ធភាព​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី ពង្រឹង សន្តិសុខ សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​

Leave a Reply

Your email address will not be published. Required fields are marked *