- ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ ខាត់ សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​មន្ត្រីនគរបាល​នៅក្រោម​ឱវាទ នាំយក​នៅ​ថវិកា​ចំនួន 10 លាន​រៀល របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ ទៅ​ឧបត្ថម្ភ​និង​ចូលរួម​ចំណែក​នៅក្នុង​ពិធី​បុណ្យសព​របស់​យុវជន ដែល​ត្រូវបាន​លោក មេឃ ពណ៌ នគរបាល​រដ្ឋបាល​ពូ​អង្គ្រង បាន​បាញ់សម្លាប់​កាលពី​ពេល​ថ្មីៗ​នេះ​

ខេត្ត​កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃអាទិត្យ ១៣​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៥ ​នេះ ដោយ​បាន​ការចង្អុល​ណែនាំ​និង​បញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​ឯកឧត្ថម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ បាន​ដឹកនាំ​និង​នាំយក​ថវិកា​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ចំនួន ១០,០០០,០០០ រៀល ” ដប់​លាន​រៀល ” យក​ ​ទៅ​ចូលរួម​ចំណែក​ក្នុង​ពិធីបុណមយ​សពជន​រងគ្រោះ​ឈ្មោះ​ផាន រ៉ា​យុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ដែល​បាន​រងគ្រោះ​ ​ថ្នាក់​ដោយសារ​តែ​គ្រាប់​កាំ​ភ្លេីង​របស់​លោកនាយ​ប៉ុស្ដិ៍ន​គរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង កាលពី​យប់​ថៃ្ង​ទី​៣​ខែតុលា​ឆ្នាំ​២០២៥​កន្លង​ទៅ​ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម​ល្បាត​នៅក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន​លេីការ​រក្សា​សន្ដិសុ​ខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សាធារណៈ​សង្គម​។​

​នា​ឱកាស​អញ្ជេី​ញ​ចុះសួរសុខទុក្ខ​និង​ការចូលរួម​សោកស្ដាយ​ជា​ពន់ពេក​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ក្មួយប្រុស ផាន រ៉ា​យុ លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ដ​បាន​នាំយក​ការ​ផ្ដាំផ្ញេ​ី​សាកសួរ​សុខទុក្ខ​និង​ការចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ពី​សំណាក់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​ការបាត់បង់​អាយុជីវិត​កូន​ក្មួយ​ចៅ​ជា​ទីស្រឡាញ់​ពី​សំណាក់​សាច់ញាតិ​ក្រុមគ្រួសារ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជា​អ្នក​រស់នៅ​ភូមិ​ផង​បង​ជាមួយ​និង​ជា​ការសោកស្ដាយ​មិន​អាច​យក​អវី​មក​ព្រៀបផ្ទឹម​បាន​ចំពោះ​មរណភាព​នេះ​។​

​ក្នុង​ជា​មន្ដ្រី​អនុវត្ដ​ច្បាប់​និង​ក្នុង​ជា​ប្រធាន​ស្ថាប័ន ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ សូម​ចូលរួម​សា​មន​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​និង​ប្ដេជ្ញា​ថា​និង​យក​ជា​ពិសោធន៍​សម្រាប់​ការបំពេញ​ភារកិច្ច​របស់​កងកម្លាំង​នគ​របាល​ជាតិ​ទាំងមូល​និង​សូម​ការ​អធ្យាស្រ័យ​សុំ​ទោស​ពី​ក្រុមគ្រួសារ​និង​សន្យាថា​នឹង​ផ្ដល់​យុត្ដិធម៌​ជូន​ក្រុមគ្រួសារ​សព​និង​ក្មួយប្រុស ផាន រ៉ា​យុ ទៅតាម​អំពើ​និង​កំហុស​ដែល​កើតឡើង​តាម​ប្រព័ន្ធ​ច្បាប់ ព្រះរាជាណាចក្រ​កម្ពុជា​អោយ​បាន​ភាព​សុក្រឹត​និង​តម្លាភាព​សម្រាប់​ជនរងគ្រោះ​។

​ជា​ចុងក្រោយ​លោក​ឧត្ដមសេនីយ៍​ស្នងការ​សូម​ចូលរួម​ជា​ទឹកចិ​ត្ដ​មិន​អាច​កាត់ថ្លៃ​បាន​និង​ធានា​ថា​យុត្ដិធម៌​ត្រូវ​តែ​កើតមាន​ចំពោះ​សកម្មភាព​ដែល​បង្កឡើង ដោយ​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ពោធិ​អង្គ្រង នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​បសេដ្ឋ​នេះ និង​យក​ជា​គំរូរ​សម្រាប់​ជា​មេរៀន​ចែករំលែក​បន្ដ​ទៅ​តាម​បណ្ដា​ប៉ុស្ដិ៍​នគរបាល​នៅ​ទូទាំង​ខេត្ដ​កំពង់ស្ពឺ ទាំង​៨៨ ៕

Leave a Reply

Your email address will not be published. Required fields are marked *