- ព័ត៌មានជាតិ

បទល្មើស​នេសាទ រីក​ដូច​ផ្សិត នៅក្នុង​ស្រុក​បុរី​ជលសា ខណៈ​មាន​មន្ត្រី កងរាជអាវុធហត្ថ​ម្នាក់​ដែល​ជា​អ្នកសម្របសម្រួល​ដើម្បី​ឲ្យ​បទល្មើស​នេសាទ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន សូម​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ផង​ទាន​

​ខេត្តតាកែវ​៖ ករណី បទល្មើស​នេសាទ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក បុរី​ជលសារ មាន​ឃុំ ចំនួន​៣១/​ឃុំ​ជ័យ​ជោគ​២/​ឃុំ​កំពង់​ក្រសាំង​៣/​ឃុំ​បូរី​ជលសារ ចំណែក​ក្នុង ស្រុក​អង្គរបុរី​មាន ឃុំ​ចំនួន​១/​ឃុំ​គោកធ្លក​. ក្នុង ស្រុក កោះអណ្ដែត​មាន​ឃុំ​ចំនួន ១/​ឃុំ​រមិញ ក្នុង​ចំនួន​ទាំង​បី​ស្រុក​ក្នុង​ទឹកដី ខេត្តតាកែវ គឺមាន​តែ ស្រុក​បុរី​ជល់សារ ប៉ុណ្ណោះ​ទេ​។​

​ដែល​សំបូរ​ទៅដោយ​បទល្មើស​នេសាទ​ខុសច្បាប់ យ៉ាង​សម្បូរបែប រីក​ដូច​ផ្សិត​។ ក្រោម​ការគ្រប់គ្រង​បែងចែក​ផលប្រយោជន៍​ពី​សំណាក់​លោក​.​មន្ត្រី ប៉េអឹម​ម្នាក់​ដែល​គេ​ស្គាល់ ថា ឈ្មោះ សុខ​ឡេះ ជា​អ្នក​រត់ការ សម្របសម្រួល ចាប់​អនុវត្ត​ការងារ​នៃ​បទល្មើស​នេសាទ និង​បើកដៃ​អោយ​ជន វៀតណាម ចាប់ផ្ដើម​ចូល​មក​នេសាទ​នៅក្នុង​ទឹកដី​ខ្មែរ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច កម្ពុជា​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​នេសាទ​ជា លក្ខណៈ​គ្រួសារ បាន​លើកឡើង​ថា ទោះបីជា​មាន​ការ ផ្លាស់ប្ដូរ អភិបាលខេត្ត​ច្រើន​ជំនាន់​ក្តី ក៏ ល្មើស​នេសាទ​នៅក្នុង​ទឹកដី​ខេត្តតាកែវ មួយ​នេះ ស្ថិតក្រោម​កណ្ដាប់ដៃ​បែងចែក​ផល ប្រយោជន៍ របៀប​ពុករលួយ ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ ម្នាក់​នេះ​ដ​ដែរ​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង​សង្ឃឹមថា លោក​(​ញ៉ិប ស្រ៊ន​) ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តតាកែវ និង​ចុះ​ត្រួតពិនិត្យ ករណី​បទល្មើស​នេសាទ ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ផង​ទាន​។​
​ចំណែក លោក​( សៅ កុសល​) នាយ​ខណ្ឌ​រដ្ឋបាល​ជន​ផល ដែល​ពលរដ្ឋ ចោទថា ជា​អ្នក​បើកដៃ ឲ្យ​ជនជាតិ​វៀតណាម ចូលមក បង្កើត​បទល្មើស​នេសាទ ខុសច្បាប់ តែម្ដង​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង​ស្នើ​សុំ​ដល់ ឯកឧត្តម​( វ៉ី សំណាង )​អភិបាល​នៃ​គណ​:​អភិបាលខេត្ត តាកែវ និង​លោក ឧត្តមសេនីយ៍ទោ (​ម៉ែន លី​) ស្នងការ​នគរបាល​ខេត្តតាកែវ សូម​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​របស់​ជនជាតិ​វៀតណាម ចូល​មក​នេសាទ​នៅក្នុង​ទឹកដី​ខ្មែរ ដែល​ជា​កក្តា​ល្មើសច្បាប់ យ៉ាង​ធ្ងន់ធ្ងូរ ។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង​ស្នើ​សុំ​ដល់ ឯកឧត្តម​( ឌិ​ត ទីណា )​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​មេត្តា​ចាត់​វិធានការ និង​ទប់ស្កាត់ បទល្មើស​នេសាទ ដែល​បាន​រៀបរាប់​ខាង​ល​លើ មិនគួរ​បណ្តែតបណ្តោយ អោយ​ជនអន្តោប្រវេសន៍ ជនជាតិ​វៀតណាម មក​ទន្ទាន​លូច​ចូល​មក​នេសាទ​ខុសច្បាប់ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្តី​អនុគ្រោះ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ផ្សព្វផ្សាយ​ព័ត៌មាន​នេះ គ្រាន់តែ​ចង់​ជម្រាប​ជូន​មហាជន នឹង​ថ្នាក់ដឹកនាំ ជ្រាប​ជា​ព័ត៌មាន ក្នុង​ព្រឹត្តិការណ៍​អ្វី​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​តែប៉ុណ្ណោះ ៕​

Leave a Reply

Your email address will not be published. Required fields are marked *