- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​តួនាទី ភារកិច្ច ៩ ខែ និង​លើក​ទិសដៅ​ការងារ​បន្ត​របស់ កងរាជអាវុធហត្ថ​!

នា​រសៀល ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​តួនាទី ភារកិច្ច ៩ ខែ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ របស់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​-​នាយរង អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​រំលឹក​អំពី​វិន័យ​សណ្តាប់ធ្នាប់ ពង្រឹង​តួនាទី​ភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏​ដូច​ជា​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រៀម​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់​លើ​គ្រប់​ពេលវេលា ជាពិសេស ត្រូវ​ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *