- ព័ត៌មានជាតិ

​ឈ្មួញ​ឈូសឆាយ​ដី​ព្រៃ​រាប់​រយ​ហិកតា​នៅ​ស្រុក​កូន​មុំ​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ហើយ​ឆ្លើយ​ថា​អត់​ដឹង​!

​រតនគិរី ៖ ឈ្មួញ​បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នៅ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​ឯ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ថា​អត់​បាន​ដឹង​ទេ​។​ប្រភព​ពី​ស្រុក​កូន​មុំ​បានឱ្យដឹងថា​កាលពីដើមឆ្នាំ​២០១៨​ឈ្មួញ​មួយក្រុម​នៅ​ខេត្ដ​រតនគិរី​បាន​ទៅ​បំផុស​ឱ្យ​ពលរដ្ឋ​នៅ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​ឱ្យ​លក់​ដី​ព្រៃ​របស់​រដ្ឋ​លក់​ឱ្យ​ពួក​ខ្លួន​ប្រមាណ​ជាង​មួយ​ពាន់​ហិកតា​ដោយ​ឱ្យ​តម្លៃ​ក្នុង​មួយ​ហិកតា​ចំនួន​បី​រយ​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​ដី​ដែល​ឈ្មួញ​ចង់បាន​នោះ​គឺ​ស្ថិតនៅ​ភូមិ​ស្រែ​ពក​ធំ​និង​នៅ​ភូមិ​នាង​ដី​ក្នុង​ឃុំ​សិរី​មង្គល​។​ខណ​:​នោះ​មាន​ពលរដ្ឋ​ខ្លះ​បាន​លក់​ដី​ព្រៃ​ប្រមាណ​ពី​ប្រាំ​ហិកតា​ទៅ​ជាង​ដប់​ហិកតា​ដោយ​មានកា​ចូលរួម​ដឹងលឺ​ពី​មេ​ភូមិ​និង​មេឃុំ​។​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨​ក្រោយ​ពី​ប្រមូល​ទិញ​ដី​ពី​អ្នកភូមិ​បាន​ហើយ​ក្រុម​ឈ្មួញ​បាន​ប្រញាប់​ដាក់​គ្រឿងចក្រ​ចូល​ធ្វើ​កម្ម​ភាព​ឈូសឆាយ​ព្រៃ​វាទ​យក​ដី​នៅ​តំបន់​ដូចខាងលើ​តែម្ដង​។​

​ជាក់ស្ដែង​ដីព្រៃ​នៅ​ភូមិ​ស្រែ​ពក​ធំ​គេ​បានធ្វើកា​ឈូសឆាយ​និង​កាយ​ប្រឡាយ​កំណត់​ព្រំ​ស្ទើតែ​រួច​ទាំងស្រុង​ទៅ​ហើយ​។​បច្ចុប្បន្ន​គេ​បាន​បន្ដ​ដាក់​កម្លាំង​ប្រដាប់​ដោយ​ម៉ា​ស៊ី​ត្រង់សឺន័រ​កាត់ឈើ​ប្ដួល​យក​ដី​នៅ​ចំណុច​ភូមិ​នាង​ដី​បន្ថែម​ទៀត​ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ហាក់ដូចជា​មិន​បាន​ទៅ​លំ​ខាន​ពួក​ឈ្មួញ​ទេ​។​

​លោក​នូ​ម៉ី​ង​មេឃុំ​សិរី​មង្គល​កាលរ​សៀ​ស​ថ្ងៃទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៩​រស្មី​កម្ពុជា​បាន​ព្យាម​សុំ​កា​ពន្យល់​ជុំវិញ​រឿង​លក់​ដី​ព្រៃ​របស់​រដ្ឋ​ជាង​មួយ​ពាន់​ហិកតា​នៅ​ចំណុច​ខាងលើ​ទៅ​ឱ្យ​ឈ្មួញ​កាន់កាប់​ដោយ​មិន​ស្របច្បាប់​នោះ​។​ប៉ុន្ដែ​លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ដោយ​ខ្លី​ថា​ជាប់រវល់​។​

​លោក​សេក​ហៃ​អភិបាលស្រុក​កូន​មុំ​មិនអាច​សុំ​កា​បញ្ជាក់​ករណី​លក់​ដី​នៅ​ឃុំ​សិរី​មង្គល​នោះ​បាន​ទេ​ដោយសា​ទូរស័ព្ទតេ​ចូល​ជា​ច្រើន​ដង​ពុំមាន​អ្នកទទួល​។​លោក​សុន​សំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កូន​មុំ​នៅ​រសៀល​ថ្ងៃទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ឱ្យដឹងថា​កា​កាប់​រាន​ដី​ព្រៃឈើ​របស់​នៅ​ភូមិសាស្ត្រ​ខាងលើ​លោក​នៅ​មិនទាន់​បាន​ដឹង​ទេ​ដោយសា​អ្នក​នៅ​មូលដ្ឋាន​មិនទាន់​រាយការណ៍​។​ប្រធាន​ក្រុប្រឹក្សា​ស្រុក​បាន​បញ្ជាក់បន្ថែម​ថា​លោក​នឹង​យក​រឿង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​អភិបាល​ស្រុក​រួច​នឹង​ចុះទៅពិនិត្យ​ដល់​ទីតាំង​រក​អ្នកប្រព្រឹក​ដើម្បីអ​នុវ​ត្ដច្បាប់​។​

​លោក​ថា​កន្លងមក​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​គ្រប់​ឃុំ​ឱ្យ​មន្ដ្រី​មូលដ្ឋាន​ធ្វើ​ស្ថិតិ​ពលរដ្ឋ​ណា​ដែល​ខ្វះ​ដី​ពិត​ប្រាកត់​ដើម្បី​ងាយស្រួល​គ្រប់គ្រង​និងរ​កដី​ផ្ដល់ឲ្យ​ពួកគេ​តែ​មកដល់​ពេលនេះ​ជាង​កន្លះ​ឆ្នាំ​ហើយ​ពុំ​មាន​ពុំ​មាន​កា​ឆ្លើយតប​ឡើយ​ឥឡូវ​បែរជា​នាំគ្នា​ធ្វើ​បំពាន​ច្បាប់​ទៅ​វិញ​។​

​លោកគួក​ធឿន​នាយ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ​ប្រចាំ​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​លោក​ក្ដាប់​ភូមិសាស្ត្រ​នៅ​ទីនោះ​មិនទាន់​បាន​ហើយ​កម្លាំង​តិចពេក​។​នាយ​សង្កាត់​បាន​បន្ដថា​ខ្លាច​ដី​នោះ​គេ​មាន​ប័ន​សម្គាល់​កុំ​ម​សិទ្ធិ​ទេ​ដឹង​តែ​លោក​ថា​ចាំ​រក​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​មើល​សិន​។​

​លោក​សយ​សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ​និង​នេសាទ​ខេត្ដ​រតនគិរី​បាន​ប្រាប់​ឲ្យដឹង​តាម​ទូស័​ព្ទ​ដោយ​មិន​ទទួលខុត្រូវថា​ដី​ព្រៃឈើ​ដែល​គេ​ឈូស​ឆាយ​នៅ​ភូមិ​ស្រែ​ពក​ធំ​នោះ​មិន​ស្ថិត​នៅក្រោម​កា​គ្រប់គ្រង​របស់​លោក​ឡើយ​។​លោក​សូ​ណា​បាន​បញ្ជាក់ថា​ដី​នោះ​ជា​ដែនជម្រកសត្វព្រៃ​លំផាត់​ហើយ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ដរ​រន​គិរី​ជា​អ្នក​គ្រប់​គ្រង់​ដូចនេះ​គួ​តែ​សួរ​ទៅ​មន្ដ្រី​បរិស្ថាន​ទៅ​។​

​លោក​ញឹម​ផែន​អភិបាលរង​ខេត្ដ​រតនគិរី​ទទួលបន្ទុក​ដីធ្លី​និង​បទល្មើស​ព្រៃឈើ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការពន្យល់​ជុំវិញ​ការចូល​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​សិរី​មង្គល​នោះ​ដែរ​តែ​ទូរស័ព្ទរោ​រិ៍​ជាច្រើនដ​ង​ពុំ​មាន​អ្នកលើក​។​

​រឿង​នេះ​មហាជន​បានដាក់​កា​សង្ស័យថា​កា​ចូល​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ជា​លក្ខណ​:​ខ្នាត​ធំ​រហូត​ដល់​រយ​ហិកតា​ទៅ​ហើយ​នោះ​ប្រហែល​ធ្វើឡើង​ជា​ប្រព័ន្ធ​ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ខេត្ដ​ទើប​គេ​ធ្វើ​សកម្មភាព​ឈូសឆាយ​ជា​ច្រើន​ខែ​ឆ្នាំ​ពុំ​មាន​សមត្ថកិច្ច​ទៅ​ទប់ស្កាត់​។​

​ស្រប​ពេល​ថ្មីៗ​នេះ​យុទ្ធនាកា​ថ្នាក់​ជាតិ​បាន​បង្ក្រាប​និង​ទប់ស្កាត់​កា​ឈូសឆាយ​ដី​ព្រៃ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធ្វើ​ឡើង​យ៉ាង​ក្ដី​គគុក តែ​បែរជា​មាន​គេ​ឈូសឆាយ​ដី​ព្រៃ​នោះ​ដោយ​រលូន​ទៅវិញ​ប្រហែល​មិនមែន​អ្នកតូចតាច​ទេ​ទើប​អាជ្ញាធរ​គ្រប់​ថ្នាក់​នៅ​ខេត្ត​រតនៈគិរី មិន​ហ៊ាន​ក្អក​៕

 

Leave a Reply

Your email address will not be published. Required fields are marked *