- ព័ត៌មានជាតិ

​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ថ្នាក់ជាតិ ចុះ​ធ្វើ​ប្រតិបត្តិការ​ចុះ​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​

ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង​៖ នៅ​ថ្ងៃ​សុក្រ ទី​១០ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ថ្នាក់ជាតិ បាន​អញ្ជើញ​ដឹកនាំ​ប្រតិបត្តិការ​ដោយផ្ទាល់ ចុះ​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​ការចូលរួម​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ថ្នាក់ជាតិ លោក​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​អនុប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​កម្លាំង​ចំរុះ​នៃ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *