ខេត្តក្រចេះ ៖ មានឈ្មួញមួយចំនួនបានកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ ១ឬក៏ឈើប្រណីតតាមម៉ូតូនិងតាមមធ្យោបាយផ្សេងៗចេញពីក្នុងព្រៃមៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ឆ្លងកាត់តាមទឹកដីនៃឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យកមកស្តុកទុក្ខនៅតាមបណ្ដាផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិវាលម្រះ ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ហើយបន្ទាប់មកពួកគេនឹងត្រៀមធ្វើការដឹកជញ្ជូនឈើទាំងនោះចេញពីក្នុងតំបន់នោះជាបន្ត ដោយឆ្លងកាត់តាមឃុំគ្រញ្ញូងសែនជ័យ សំដៅទៅកាន់ច្រករបៀងព្រំដែនផ្សេងៗ ឆ្លងដែនគេចពន្ធយកទៅលក់នៅប្រទេសវៀតណាមជាបន្តទៅទៀត តាមរយៈនៃការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធដោយស្ងាត់ៗជាមួយនឹងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានាដែលបានកំពុងតែឈរជើងប្រចាំផ្កាចាំបង្ក្រាបបទល្មើសព្រៃឈើនៅលើទឹកដីនៃឃុំគ្រញូងសែនជ័យសព្វថ្ងៃនេះ ជាពិសេសអស់លោកសមត្ថកិច្ចដែលបានកំពុងតែឈរជើងប្រចាំការនៅតាមច្រករបៀនព្រំដែននានា ស្ថិតនៅលើទឹកដីនៃឃុំគ្រញូងសែនជ័យសព្វថ្ងៃនេះនោះតែម្ដង នេះបើផ្អែកទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងាររបស់យើងខ្ញុំទើបតែនឹងទទួលបានពីប្រជាពលរដ្ឋ នៅតំបន់ការបី សែនជ័យ ស្រុកស្នួល នៅព្រឹកថ្ងៃទី ១៣ តុលា ២០២៥នេះ។
សេចក្តីរាយការណ៍បានលើកឡើងបន្តទៅទៀតថា ជាក់ស្តែងនៅថ្ងៃទី១១ខែ១០ឆ្នាំ២០២៥ មានក្រុមឈ្មួញបានដឹកជញ្ជូនឈេីសុក្រមប្រភេទកូនក្រឡឹងចេញពី ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យកមកលាក់ទុកផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិវាកម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយរឿងដែលហួសចិត្តបំផុតនោះ នៅពេលដែលអ្នកសាព័ត៌មានរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនោះដើម្បីឲ្យបានជ្រាបនៅក្នុងគ្រានោះៗវិញ អស់លោកទាំងនោះតែងតែរកម្ល៉េះដោះសារ ដើម្បីពន្យាពេលឱ្យក្រុមឈ្មួញដឹកជញ្ជូនឈេីជម្លៀសចេញពីចំណុចនោះអោយអស់ ហើយយកទៅលាក់ទុកកន្លែងផ្សេងទៀតទៅវិញ។
ចំណែកឯសមត្ថកិច្ចជំនាញនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនដែលបានកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបទល្មើសព្រៃឈើ។នៅលើទឹកដីនៃឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះទាំងនោះនោះវិញ បែជានៅសម្ងំយ៉ាងស្ងៀមស្ងាត់ ដោយមិនចាត់វិធានការចុះមកធ្វើការត្រួតពិនិត្យគំនរឈឺរបស់ក្រុមឈ្មួញដែលពួកគេបានដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជំរកសត្វព្រៃកែវសីមាខេត្តមណ្ឌលដូចគិរីយកមកស្តុកទុកនៅតាមបណ្ដាលទីតាំងនានាស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំក្រយូងសែនជ័យស្រុកស្នួលដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អស់លោកទាំងនោះទៅតាមសេចក**ីរាយការណ៍របស់អ្នកកាសែតមួយចំនួនដែលពួកគេរាជការទៅជូនអស់លោកទាំងនោះឡើយ។
សេចក្តីរាយការណ៍ដដែលបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា ក្រោយពីពួកគាត់បានឃើញ អំពីភាពអសកម្មរបស់អស់លោកសមត្ថកិច្ចជំងឺនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងចម្រង់ចម្រាស់ដូចជាភ្លៀងលឹម នៅលើកទឹកដីនៃឃុំក្រញូសែនជ័យស្រុកស្នួលខេត្តក្រចេះយ៉ាងដូច្នេះហើយនោះ ពួកគាត់ក៏សំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមឯកឧត្តមនីឧត្តមសេនីយ៍មេត្តាលៃលកយ៉ាងណាមេត្តាជួយចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ដែលបានកំពុងតែមានការកើតឡើងដូចជាភ្លៀងរលឹមនៅលើទឹកដីនៃតំបន់សព្វថ្ងៃនេះឲ្យមានប្រសិទ្ធភាពផង។







