មណ្ឌលគីរី ៖ នៅរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ ផែនការចាំបាច់មួយចំនួនដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង លោក លោកស្រីនាយនាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកអធិការ នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុកទាំង៥ និងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអនុញ្ញាតិអោយលោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនការងារសេនាធិការឡើងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្ត។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានមានប្រសាសន៍ពន្យល់ណែនាំដល់ក្រុមការងារក្នុងលិខិតបង្គាប់ការដូចខាងក្រោម÷
១-ការងារ (HOTLlNE )ដែលមានក្រុមការងារប្រចាំនៅស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំង៥។
២-លិខិតបង្គាប់ការក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្ត។
៣-លិខិតបង្គាប់ការនិងក្រុមការងារព័ត៌មានវិទ្យា ។
៤-លិខិតបង្គាប់ការងារសម្អាតប្រាក់និងបច្ចេកទេសនៃការឆបោកទៅតាមព័ត៌មានវិទ្យា។
-មុននិងបញ្ចប់លោកស្នងការបានថ្លែងអំណគុណទៅដល់កងកម្លាំងនគរបាលទាំងអស់ដេលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់និងសូមជូនពរដល់លោកលោកស្រីឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







