- ព័ត៌មានជាតិ

រោង​ម៉ាស៊ីន​អា​ឈើ​ខុសច្បាប់​03​ទីតាំង​ជំនាញ​មិន​បង្ក្រាប​កម្លាំង​សហកា​រណ៍ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ខេត្ត​បង្ក្រាប​

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​សហកា​រណ៍​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​និង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បសេដ្ឋ ចុះ​ទៅ​បង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​អា​ឈើ​ខុសច្បាប់​ចំនួន​03​កន្លែង​ផ្សេង​គ្នា ។ ទី​មួយ​ឃុំ​ពោ​ធ៏​ចំ​រើនចំនួន 01 គ្រឿង ទី​02 ឃុំ​ពោធ៏អ​ង្គ​ង​ចំនួន 02 គ្រឿង ក្នុង​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​រោង​ម៉ាស៊ីន​អា​ឈើ​ទាំង​បី​កន្លែង​នោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា រោង​ម៉ាស៊ីន​អា​ឈើ​ទាំង​03​ទីតាំង​នេះ ពួកគាត់​មិន​ដែល​ឃើញ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ សង្កាត់រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ចុះទៅ​បង្ក្រាប​ម្ដងណា​ទេ ។ ទើបតែ​រសៀល ថ្ងៃទី​19 ខែ​ធ្នូ ឆ្នាំ​2019​នេះ​ពួកគាត់​បាន​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​សហការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ទៅ​បង្ក្រាប​ហើយ ទើប​ឃើញ​មាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅដល់​កន្លែង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​នោះ​ដែរ ។​

​ក្នុង​ការចុះ​បង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​អា​ឈើ​ខុស​ច្បាប់​ទាំង​03​កន្លែង​នោះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក នាង ក្វា​យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ។​

​កម្លាំង​បាន​រឹបអូស​បាន​វត្ថុតាង​រួម​មាន​ឈើ និង​ម៉ាស៊ីន​អារ​ឈើ​មួយ​ចំនួន ជំនាញ​នៅ​មិន​ទាន់​ធ្វើការ វាស់វែង​ឲ្យដឹង​ចំនួន​នៅ​ឡើយ​ទេ​ព្រោះ​អ្នក​យក​ព័ត៍មាន​យើង​បាន​ព្យាយា​មទូរស័ព្ទ ទៅ​សុំ​ការបំភ្លឺ​ពី​លោក​ចាន់ មុន្នីនាថ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្ដីទី​បសេដ្ឋ​បាន​ទេ​ព្រោះ​អត់​អ្នក​លើក​។​
​ដោយ​៖​អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *