ខេត្តកពង់ស្ពឺ ៖ រថយន្ដកុងទីន័រសណ្ដោងរ៉ឺម៉កបុករថយន្ដកុងទីន័រសណ្ដោងរ៉ឺម៉កដូចគ្នារបួសធ្ងន់ធ្ងរនាក់បើកបរទាំងសងខាង02នាក់ខណៈបើកបញ្ច្រាស់ទិសគ្នាហេតុការនេះបង្កឲ្យភ្ញក់ផ្អើលនៅវេលាម៉ោង23និង02នាទី
ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2019លើកំណាត់ ផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 39និង40 ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 1គ្រឿងម៉ាក FUSO ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 3E-9261 មានសណ្តោង រ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-1409 អ្នកបើកបរឈ្មោះ ចន វុន ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច ទៅដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក រថយន្ត 1គ្រឿងម៉ាក NISSAN ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-9568 មានសណ្តោង រ៉ឺម៉កគ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សុត ធឿន ភេទប្រុស អាយុ 31ឆ្នាំ រស់នៅភូមិចាក់កំបិត ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់នាក់បើកបរទាំងសងខាង02នាក់ និងខូចសម្ភារដូចជា ខូចរយន្ត 2គ្រឿងកម្រិតធ្ងន់ធ្ងរ
ចំពោះវត្ថុតាងរថយន្តទាំង 2គ្រឿងសមត្ថកិច្ចជំនាញកំពុងរកមធ្យោបាយដឹកជញ្ជូនយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លវគោកនៃស្នងការដ្ឋាននគរខេត្តរងចាំដោះស្រាយពេលក្រោយតាមផ្លវច្បាប់ ។
ដោយ ៖ អ៊ុំ ចិត្រ






