- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ឃាត់ខ្លួន​បុរស​ចុងភៅ ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា

នៅវេលា​ម៉ោង​១៧:៤០​នាទី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៩ កម្លាំង​អ​/​ហ ស្រុក ចំនួន​០៧​នាក់​រថយន្ត​០២​គ្រឿង​វិទ្យុទាក់ទង​០៥​គ្រឿង​អាវុធ​០៣​ដើម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ គង់ ដា​រ៉ា មេបញ្ជាការ​ស្រុក ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ម៉ី វណ្ណៈ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរបរ​ចុងភៅ​កា​រស់នៅ​ភូមិ​អូរ​ល្ហុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ
​នៅវេលា​ម៉ោង​១៩:១០​នាទី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិ​ឈើទាល​ជ្រុំ​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤:៣០​នាទី​ស្ថិតនៅ​ផ្ទះ​របស់​ជនសង្ស័យ​ភូមិ​អូរ​ល្ហុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​។

​សម្ភារៈ​ដែល​បាន​ដក់ហូត​រួម​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​camry​ឆ្លាម ផលិត​ឆ្នាំ​2000 ពណ៌​ប្រផេះ លេខ​មា​ស៊ីន​044843 លេខ​តួ​650983 ផ្លាកលេខ​ភ្នំពេញ​2J-9135(​គ្មាន​កាត​គ្រី​) ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ដើម្បី​បន្ត​និតីវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *