- ព័ត៌មានជាតិ, សន្តិសុខ សង្គម

រថយន្ត​បែន​ដឹក​ដី​កង់​10​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​ក្រុង​ច្បារមន​

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រី​វ័យ ៥៦ ឆ្នាំ ១ នាក់​ស្លាប់​យ៉ាង​អាណោច​អាធ​ម ខណៈ​បើក​ម៉ូតូ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​កង់ ១០ បើក​បុក​ពីក្រោយ​ពេញទំហឹង រួច​កិន​ពីលើ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ករណី​នេះ​បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​15​និង​20​នាទី ថ្ងៃទី 28 ខែ​ធ្នូ 2019 នៅលើ​ផ្លូវ​លេខ​143 ស្ថិតនៅ​ភូមិ​ស្វាយ​ក្រ​វ៉ាន់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​បើក​ស្រប​ទិស​គ្នា រថយន្ត​ម៉ាក​ហ្គ្រេ​ន៍​តូ​(GRATO) ព​ណ៍ស អត់​មាន​ស្លាក​លេខ​បើក​ពី​ត្បួង​ទៅ​ជើង ពេល​បើក​មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សេ​125​សេរី​2008​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1B 8412​បើក​ពី​ត្បួង​ទៅ​ជើង ។

​អ្នកបើកបរ​បាន​ចុះ​រត់គេចខ្លួន​បាត់​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ ។​
​អ្នកបើកបរ​ឈ្មោះ អ៊ុង សុភាព​ភេទ​ស្រី​អាយុ​56​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ស្លាប់​នៅ​កន្លែងកើតហេតុ​
​។​

​ករណី​នេះ​បណ្ដាលឲ្យ​រង​គ្រោះថ្នាក់​នឹង​ខូចខាត​សំភា​រះ​ដូចខាងក្រោម ស្លាប់​01​នាក់​ស្រី​(​អ្នកបើកបរ​ម៉ូតូ​) ខូចខាត​ម៉ូតូ 01​គ្រឿង​ធ្ងន់ ខូចខាត​រថយន្ត 01​គ្រឿង​ស្រាល​
​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​បង្ក​បាន​ប្រគល់​ឲ្យ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *