ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង06និង30នាទីថ្ងៃទី01 ខែមករា ឆ្នាំ2020កម្លាំងសហការរបស់ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តដឹកនាំដោយវរៈសេនីយ៍ឯកសម សាក់ នាយការិយាល័យចុះទៅសហការណ៍ជាមួយកម្លាំងអធិការស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ០2នាក់ រួមគ្នាសម្លាប់ជនសតិមិនប្រក្រតីម្នាក់សែងទម្លាក់ទឹកក្បែរការដ្ឋានផ្លូវល្បឿនលឿនត្រូវបានកម្លាំង ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តចុះទៅសហការជាមួយកម្លាំងនគរបាលអធិការស្រុកសំរោងទង បើកការស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានភ្លាមៗ ក្រោយហេតុការណ៍កើតឡើង អស់រយៈពេលប្រមាណ 08ម៉ោង នៅចំណុចរណ្តៅប្រឡាយទឹកបង្គោលខ្សែភ្លើង ក្បែរការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ រាជធានីភ្នំពេញខាងត្បូងផ្លូវជាតិលេខ 04 ប្រហែល 5០ ម៉ែត្រ ស្ថិត ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសព បុរសម្នាក់ គ្មានពាក់អាវ ស្លៀកខោខ្លីត្រឹមជង្គង់ បានរត់មករាយការណ៍ជូនសមត្ថកិច្ច ចុះពិនិត្យជាក់ស្ដែងគឺ ជនរងគ្រោះមាន ឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ24ឆ្នាំ នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការបញ្ជាក់ពីមេភូមិឲ្យដឹងថាសាកសពជនរងគ្រោះខាងលើគឺជាមនុស្សមានស្មារតីមិនប្រក្រតី ។
ក្រោយទទួលបានព័ត៌មានពីករណីសាកសពនៅប្រឡាយទឹក ការិយាល័យជំនាញបច្ចេកទេសខេត្តបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការចូលរួមសហការពីគណៈកម្មការកោសល្យវិច្ច័យខេត្ដ រួមជាមួយអាជ្ញាធរដែនដី។
តាមការបញ្ជាក់ឲ្យដឹងពីលោកអធិការនគរបាលស្រុកសំរោងទង ថាជនរងគ្រោះ មានទីលំនៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ប្រាកដមែន ក្នុងការពិនិត្យជាលទ្ធផលរកឃើញលើដងខ្លួនជនរងគ្រោះមានស្លាកស្នាមវាយនិងវត្ថុរឹង ស្នាមរយែសសាច់ចំស្មងជើងខាងស្ដាំរលាត់ដាច់ដល់ឆ្អឹង ស្បែកលើទ្រូង រលាត់ដោយសារក្រុមជនសង្ស័យ អូសសាកសពទៅទំលាក់ក្នុងប្រឡាយទឹក។
ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ឲ្យជំនាញបន្ដបេីកការស្រាវជ្រាវ រកជនដៃដល់ ជំនាញការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកសំរោងទង បានធ្វើការស្រាវជ្រាវ ជាលទ្ធផលកិច្ចប្រតិបត្តិការ គឺឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០2នាក់ ៖
1.ឈ្មោះ សាន សឿន ភេទប្រុស អាយុ54ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កម្មករខួងដី ឲ្យក្រុមហ៊ុនសាងសង់ផ្លូវ ជាជនដៃដល់ អ្នកវាយសម្លាប់
2.ឈ្មោះ សំ ភាព ភេទប្រុសអាយុ42ឆ្នាំ នៅភូមិស្រែវាល ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរ កម្មករខួងដី ជាអ្នកជួយសែងសាកសពបោះចោល។
មូលហេតុ មកពីជនដៃដល់ខឹងនិងជនរងគ្រោះដើរទៅបង្កអុកឡុក និងមានអាការៈស្រវឹងស្រា គួបផ្សំផង។
បច្ចុប្បន្ន ជនដៃដល់ និងអ្នកសមគំនិតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ អ៊ុំ ចិត្ត្រា






