- ព័ត៌មានជាតិ, សន្តិសុខ សង្គម

រថយន្ដ​ខ្នាតយ​ក្យបុក​ជាមួយ​រថយន្ដ ស្តា​រិច​បណ្ដាលឲ្យ​មនុស្ស​ចំនួន​៧​នាក់​រងរបួស នៅ​ស្រុក​ស្នួល​

(​ក្រចេះ​)​​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​វេ​អង ពណ៍​ត្រេអ៊ី បុក​ជាមួយ​រថយន្ដ​ស្តា​រិច បណ្ដាលឲ្យ​មនុស្ស​ចំនួន​៧​នាក់​បាន​រងរបួស​ជា​ទម្ងន់​។​

​ហេតុ​ការគ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១៩​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៧ ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​យោងតាម​របាយការណ៍​នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ទើង​ដោយ​រថយន្ដ វេ​អង​ណ៍​ត្រេអី គ្មាន​ស្លាក​លេខ បុក​ជាមួយ​រថយន្ដ​ស្តា​រិច ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង មូលហេតុ​រថយន្ដ​វេ​អងដា​ច់​ហ្វ្រាំង បាន​បុក​រថយន្ដ​ស្ថា​រិច​ពេញទំហឹង​ក្រឡាប បណ្ដាលឲ្យ​មនុស្ស​ចំនួន​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​របាយការណ៍​បញ្ជាក់​ទៀត​ថា អ្នកបើកបរ​រថយន្ដ​វេ​អង​ឈ្មោះ អ៊ី ម៉ៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទំ​លំនៅ​ភូមិ​ស្រែ​ខ្ញែ ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ក្រោយពី​កើត​ហេ​ត​បាន​រត់គេចខ្លួន​បាត់​។​ចំណែក​អ្នកបើកបរ​រថយន្ដ ស្តា​រិច ឈ្មោះ ខេង សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ២​ធ្នូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ចំនួន​៦​នាក់​រង​របួស​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​។​

​ប​ច្ច​ប្បន្ន​រថយន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បា​នគរបាល​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​រងចាំ​ដោ​ស្រាយ​តាម​ផ្លូវច្បាប់​។​

Leave a Reply

Your email address will not be published. Required fields are marked *