(ក្រចេះ) ៖ អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ដែលស្តុកទំនិញឆេះអស់ស្ទើរទាំងស្រុងខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង៨០០០០$(ប្រាំបីម៉ឺនដូល្លា)។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមករា ឆ្នាំ២០២០នេះស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។
នគរបាលពន្លត់អគ្គីភ័យខេត្តក្រចេះបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គីម ខៃឡា ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ពុជ ម៉ាលីន អាយុ៤៥ឆ្នាំ ។
ក្នុងហេតុការឆាបឆេះផ្ទះដ៍សន្ធូសន្ធៅនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយហេតុការណ៍នេះមិនបណ្តាលអោយរងរបួសមនុស្សទេ។ គ្រាន់តែខូចខាតទ្រព្យសម្បិត្តរួមមាន ៖ ឆេះផ្ទះអស់មួយខ្នង ទំហំ ៧ម៉ែត្រគុណ២៣ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង(ថ្មក្រោម ឈើលើ) ដែលស្តុបទំនិញ សម្ភារះជាច្រើនទៀតត្រូវបានខូចខាតអស់ស្ទើទាំងស្រុង។
ក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គីសនីរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង និងអធិការដ្ឋានក្រុងចំនួន១គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ ធ្វើរលត់ទាំងស្រុង មិន បណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយបានប្រើប្រាស់ទឹកអស់ចំនួន១៨រថយន្តទើបរលត់ទាំងស្រុង នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃនេះ ៕






