ខេត្តកំពង់ស្ពឺ ៖ បុរស2នាក់ជិះម៉ូតូឌុបគ្នាស្លាប់យ៉ាងអាណោចអាធម្មខណៈរថយន្តមិនស្គាល់ម៉ាកបុកចំពីមុខពេញទំហឹង ។ ហេតុការណ៍នេះបង្កអោយភ្ញាក់ផ្អើលនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ។
ក្រោយពេលកើតហេតុប្រភពបានអោយដឹងថា មានម៉ូតូ ១ គ្រឿងជិះគ្នា ២ នាក់ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើមានរថយន្តមិនស្គាល់ម៉ាក1គ្រឿងបើកមកបុកចំពីមុខពេញទំហឹងបណ្ដាលអោយស្លាប់ទាំង2នាក់ភ្លាមៗនៅនិងកន្លែងចំណែករថយន្តបានបន្ថែមល្បឿនរត់គេចបាត់ដោយសុវត្ថិភាពហេតុការគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ បើកបរបញ្ចាសទិសគ្នា មានេថយន្ត ១ គ្រឿងមិនស្គាល់ម៉ាកបានបើកបរពីត្បូងទៅជើង បានបុកម៉ូតូ ១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2018 ពាក់ស្លាកលេខកំពង់ស្ពឺ1M-4068 ជិះគ្នា2នាក់(ស្លាប់ទាំង2នាក់) ជិះពីជើងទៅត្បូង ដែលមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ វណ្ណា.ភេទប្រុសអាយុ២៥ឆ្នាំ
២.ឈ្មោះ ហុន.ភេទប្រុសអាយុ២៧ឆ្នាំ នាក់ទាំង២រស់នៅ ភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចំពោះសាក សពជនរងគ្រោះទាំង2នាក់ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ អ៊ុំ ចិត្ត្រា







