ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរដ៍គួអោយតក់ស្លុតមួយបានឡើងនៅចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុក ស្រុកសំបូរ ខេត្តក្រចេះ គ្រោះថ្នាក់ចរាចរនេះបាន កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៩ មករា ២០២០ បង្កឡើងរវាងយន្តនឹងរថយន្ត ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញរថយន្តកូរ៉េមួយគ្រឿងបានបើកបរ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីរត្បូងទៅជើង (ពីខេត្តស្ទឹងត្រែងមក ខេត្តក្រចេះ) ចំណែកឯរថយន្តម៉ាកវ៉េអង ២គ្រឿងទៀតបានបើកបរក្នុងទិសដៅពីរជើងទៅត្បូង (ពីរខេត្តក្រចេះទៅខេត្តស្ទឹងត្រែង) លុះធ្វើចររាចរណ៍មកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាបណ្តាលមកពីមូលហេតុអ្វីនោះទេ ស្រាប់តែរថយន្តកូរ៉េដែលបានបង្កហេតុមួយគ្រឿនោះ បានរេចង្កូតទៅបុករថយន្តម៉ាកវ៉េអង ដែលបានកំពុងតែបើកបញ្ចាសទិសគ្នា យ៉ាងពេញទំហ៊ឹង លាន់ស្នូរដូចរន្ទះ បង្កធ្វើអោយមានការផ្អើលដល់អ្នកស្រុកមួយរំពេច ។ ដោយមានរថយន្តចំនួនបួនគ្រឿងបុកបន្តរកន្ទុយ នឹងធ្វើអោយរថយន្តម៉ាកវ៉េអងមួយគ្រឿង មានការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្មុងរាត្រីថ្ងៃនោះតែម្តង ។
ប្រភពព័ត៌មានពីកន្លែងកន្លែងកើតហេតុបានអោយដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានបង្ករឡើងដោយរថយន្តទាំងបួនគ្រឿង នៅក្នុងយប់ថ្ងៃនោះបណ្តាលធ្វើអោយមានការរងរបួសចំនួន ៨ នាក់ អ្នកដែលរងរបួសធ្ងន់ចំនួន៣នាក់ ។
បច្ចុប្បន្ន ជនរងគ្រោះដែលរងរបួសទាំងនោះ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តដែលបង្កហេតុទាំងនោះវិញ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តក្រចេះយកមករក្សាទុកជាបណ្តោះអាសន្នកសាងសំណុំរឿងចាតការទៅតាមផ្លូវច្បាប់ជាក្រោយ ៕
សេកសក






