- សន្តិសុខ សង្គម

រថយន្ត​បើក​បុក​ក្បាល​នាគ​ស្ពាន​អូរ​កូន​តូ​ស​របួស​ធ្ងន់ធ្ងរ​៣​នាក់​ប្រុស​ស្រុក​គងពិសី​

ខេត្ត​កំពង់ស្ពឺ ៖ អ្នកបើកបរ​រថយន្ត​និង (​ព្រូ​)២​នាក់​ជនជាតិ​វៀតណាម របួស​យ៉ាង​ធ្ងន់ធ្ងរ​ខណៈ​បើករថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​ក្បាល​នាគរ​បួស​យ៉ាងធ្ងន់ធ្ង​រទាំង​៣​នាក់​និង​រថយន្ត​ខូចខាត​ស្ទើ​ទាំងស្រុង​។

​ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​និង​៣៥​នាទី ថ្ងៃទី ២៧ ខែ​មករា ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​41 ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥​និង​២៦ ត្រង់​ចំណុច​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2427 បើកបរ​ដោយ​ឈ្មោះ​ម៉ី ចាន់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត (​របួសធ្ងន់ ) អ្នករួមដំណើរ​ចំនួន ២​នាក់ ១.​ឈ្មោះ ហឹ​ន យ៉េន ភេទ ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម ជា​ព្រូរ ( របួសធ្ងន់ )២.​ឈ្មោះ ថា​ន ហ្វុំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ជា​ព្រូរ (​របួសធ្ងន់​) បើកបរ​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ក្បាលស្ពាន អូ​កូន​តូ​ស ផ្នែក​ខាងត្បូង បណ្ដាល​អោយ ខូចខាត​រថយន្តស្ទើ ទាំងស្រុង ក្នុង​ហេតុ​ការ​នោះ​បណ្ដាលអោយ​រងរបួស​03​នាក់​ធ្ងន់ធ្ងរ
​រថយន្ត​ខូចខាត​01​គ្រឿង​ស្ទើ​ទាំងស្រុង​។​

​ចំណែក​នាក់​រងរបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ និង​វត្ថុតាង​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ។ ដើម្បី​ចាត់ការ​បន្តពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *