- ព័ត៌មានជាតិ

ឃើញ​ហើយ​ស្ទើរ​ទប់​ទឹក​ភ្នែក​មិនបាន ខ្លោចចិត្ត​អាណិត​យុវតី​ម្នាក់​អាយុ ១៥​ឆ្នាំ ដេក​ឈឺ​ឡើង​ស្គមរីងរៃ​នៅសល់​តែ​ស្បែក​គ្របដណ្ដប់​ឆ្អឹង​

ឃើញ​ហើយ​ស្ទើរ​ទប់​ទឹក​ភ្នែក​មិនបាន ខ្លោចចិត្ត​អាណិត​យុវតី​ម្នាក់​អាយុ ១៥​ឆ្នាំ ដេក​ឈឺ​ឡើង​ស្គមរីងរៃ​នៅសល់​តែ​ស្បែក​គ្របដណ្ដប់​ឆ្អឹង និង​មាន​ស្នាម​ជាំខ្មៅ​ពេញ​ខ្លួន ទួញ​យំ​ថ្ងូរ​ឮសូរ​តែ​សម្លេង​ខ្សាវៗ ព្រោះតែ​ពិបាក​ក្នុង​ខ្លួន ដោយសា​តែ​មាន​ជំងឺ​ប្រចាំកាយ ចេញ​អុត​ស្វាយក្រាប ដែល​គេ​ហៅ​ថា​អុតស្វាយ​ផ្កាប់មុខ និង​ជំងឺ​ក្រពះ​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ លេប​អ្វី​ក៏​មិន​ចូល ក្អួត​ចេញ​មក​វិញ ធ្វើឲ្យ​យុវតី​រូប​នេះ​ត្រូវ​ដេក​នៅ​និង​កន្ទេល ងើប​មិន​រួច​ព្រោះ​គ្មាន​កម្លាំង​ក្នុង​ខ្លួន​បន្តិច​សោះ អស់​រយៈពេល​ជិត​ពីរ​ខែ​កន្លង​មក​ហើយ ឯ​ម្ដាយ​ក្មេង​ស្រី​នេះ​ក៏​ស​សៃ​ខ្ចី ទើប​និង​ឆ្លង​ទន្លេ​បាន​បួន​ខែ ហើយ​ជីវភាព​គ្រួសារ​ក៏​ក្រីក្រ​រក​តែ​ប្រាក់​ទិញ​អង្ក​ហូប​ក៏​គ្មាន​ផង មិនមាន​អ្វី​ជា​ទីពឹង​ទេ មានតែ​សូម​អំពាវនាវ​ដល់​សប្បុ​រ​សជន ដែល​មានចិត្ត​សប្បុរស​ធម៌ ជួយ​ឧបត្ថម​ដល់​ក្មេង​ស្រី​ដែល​កំពុង​ដេក​ឈឺ​សល់​តែ​ដង្ហើមចង្រិត​នេះ​ផង ផ្ទះ​របស់​គ្រួសារ​ក្មេងស្រី​ដែល​ឈឺ​ធ្ងន់​នេះ​គឺ រស់នៅ​ភូមិ​ខាំ​ផាន់ ឃុំ​សាមគ្គី ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ដោយសា​តែ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង ទើប​ម្ដាយ​ក្មេងស្រី​ធ្វើការ​សូម​អំពាវនាវ​ដល់​សប្បុ​រ​សជន ឲ្យជួយ​ដល់​គ្រួសា​ររបស់​គាត់​ដែល​គ្មាន​លទ្ធភាព​ព្យាបាល​កូន​នេះ សូម​សម្ដេច​ទ្រង់ ឯកឧត្ដម លោកជំទាវ លោក​អ្នកឧកញ៉ា ព្រមទាំង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​មាន​ចិត្ត​សប្បុរសធម៌ មេត្តា​ជួយ​ស្រោចស្រង់​ជីវិត​ក្មេងស្រី​និង​ក្រុមគ្រួសារ ដែល​កំពុងតែ​ជួប​ការលំបាក​និង​ទុក្ខវេទនា​នេះ​ផង ដោយ​ទាក់ទង​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទ​របស់​ម្ដាយ​ក្មេងស្រី​ដែល​មាន​ជំងឺ (០៨៨ ៨៤ ៧៧ ៦៣៦) ជីវិត​ក្មេងស្រី​និង​ក្រុមគ្រួសារ​ដ៏​កម្សត់​នេះ គឺ​សង្ឃឹម​ទៅលើ​សប្បុរសជន​ទាំងអស់គ្នា​ហើយ​។ ឆា​រី​យ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *