ខេត្តឧត្តរមានជ័យ ៖ សូមឯកឧត្តម អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងទាន ដែលនៅសព្វថ្ងៃនេះបទល្មើសព្រៃឈើកំពុង កើតឡើង យ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពី អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងមន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើតែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទើបបទល្មើសឈើទាំងនោះកើតមានឡើងគគ្រឹកគគ្រេង តែមិនឃើញសមត្ថកិច្ចជំនាញចុះទៅធ្វើការ ទប់ស្កាត់បង្ក្រាបឡើយ។
ស្រុកត្រពាំង ខេត្តឧត្តរមានជ័យ សព្វថ្ងៃក្រុមឈ្មួញកំពុងមមាញឹកក្នុងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យមិនដែលឃើញ អាជ្ញាធរ ឬមន្ត្រីជំនាញសមត្ថកិច្ច ជាពិសេសមន្ដ្រីបរិស្ថាននិងសង្កាត់រដ្ឋាភិបាលព្រៃឈើ៕
ឆារីយ៉ា






