- ព័ត៌មានជាតិ

សមត្ថកិច្ច មិន​ខំ​ទប់ស្កាត់​បទល្មើស បែរ​ជា​គៀងគ​ពលក​ឆ្លងដែន កាប់​ឈើ​គ្រញូង នៅ​សង្កាត់​អូរ​ស្មាច់ ជា​មន្ដ្រី​យោធា និង មន្ដ្រី​ប៉ូលីស ៧០២ ទៅវិញ​

ខេត្តឧ​ត្ត​រ​មានជ័យៈ ដោយយោង​តាម​សចក្តីរាយការណ៍ និង​មានកា​បែក​ឆ្លា​យ ក្នុង​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចុះផ្សាយ​ជា​បន្ដបន្ទាប់​ថា រឿង​មិន​នឹកស្មាន​ដល់​ថា នៅ​ពីក្រោយ នៃ​ការចាប់ខ្លួន ពលករ​ខ្មែរ លួច​ឆ្លងដែន កាប់​ឈើ​គ្រញូង​ពី​សំណាក់ សមត្ថកិច្ច​ថៃ ជាច្រើន​លើក​ជា​បន្តបន្ទាប់​កន្លងទៅនេះ នៅ​តំបន់​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​៧០២ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​បើ​តាម​ប្រភព​បានឲ្យដឹងថា ដែល​មាន​មេ​ឈ្មួញ​ធំៗ​ចំនួន​បី​នាក់ ទី​១ ជា​មន្ដ្រី​យោធា កងពលតូច​លេខ ៤១ ជា​កូនចៅ​របស់​លោក ឧត្តមសេនីយ៍ទោ ប៉ែន វ​យ ឈ្មោះ ឈឿង ស័ក្ក​។ ទី​២ លោក អនុសេនីយ៍ត្រី ចាន់ ប៊ុនថន ជា​មន្ដ្រី​នគរបាល វ​រះ ការពារ​ព្រំដែន​គោក​លេខ​៧០២ ត្រូវ​ជា​កូនចៅ របស់លោក វ​រះ​សេនីយ៍​ឯក គង់ សុខា​ន់ និង​ទី​៣ ឈ្មោះ រៀប ជា​ឈ្មួញ​ទទួល​ប្រមូល​ទិញ​ឈើ​គ្រញូង នៅ​ទូទាំង​សង្កាត់​អូរ​ស្មាច់​ទាំងមូល​។​

​តាម​ប្រភព​បាន​បន្ដថា ពី​សង្កាត់​អូរ​ស្មាច់ កាលពី​ថ្ងៃទ៏​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​បាន​អោយដឹងថា លោក អនុសេនីយ៍ត្រី ចាន់ ប៊ុនថន បាន​ក្រៀគរ ពលករ​លួច​ឆ្លងដែន កាប់​ឈើ​គ្រញូង និង ប្រមូល​ទី​ញ និង ចរាច​រណ៍ ឈើ​គ្រញូង សព្វថ្ងៃនេះ នៅត្រង់​ចំណុច​លេខ​២៧៨ អែប​កា​សុីណូ​។​

​និង​ឈ្មោះ ឈឿង ស័ក្ក បានធ្វើ​សកម្មភាព ដូច​បើ​ដូច​ប្រភព​មែន​នោះ សកម្មភាព​របស់​មេ​ឈ្មួញ ឈើ​គ្រញូង​ទាំង​បី​នាក់​ខាងលើ​ក គឺជា​ដើមហេតុ និង ជា​មូលហេតុ ទាំងអស់ គឺជា​អ្នក​នៅ​ពីក្រោយ ដែល​បណ្តាល​អោយ​អាជ្ញាធរ​ថៃ ចាប់ខ្លួន​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង​បញ្ជូន​យក​ទៅ​ផ្ដន្ទាទោស តាម​ច្បាប់​ប្រទេស​ថៃ ។ ដែល​សកម្ម​ទាំងនេះ​បាន​កើតឡើង​ជា​ដ៏​ដែលៗ ជា​ហូរហែ​ច្រើន​ឆ្នាំ​កន្លងទៅនេះ រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ លេច​ឰ​ល្បី​ថា អ្នកមាន​អំណាច​នៅ​ខេត្ត​ឧត្តរមានជ័យ មួយចំនួន​កំពុង​ទទួល​ផល មិន ចូល​ដៃ ចូល​ជើង ពី​មេ​ឈ្មួញ​ទាំងបី​ខាងលើ ថែមទៀត​ផង​៕

Leave a Reply

Your email address will not be published. Required fields are marked *