ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោងថ្ងៃទី២៩ ០២|២០២០ កម្លាំង អហ ស្រុកអន្លង់វែងចំនួន០៣នាក់ អាវុធ០២ដើម វិទ្យុទាក់ទង០២គ្រឿង រថយន្ត០១គ្រឿង ដឹងនាំដោយលោកនាយចំណង់ អោម ច័ន្ទរស្មី ជំនួយការ អហ ស្រុកអន្លង់វែង សហការណ៍ជាមួយកម្លាំងប៉ូលីសអធិការនគរបាលស្រុកអន្លង់វែង០២នាក់ សារពត៌មានចំនួន០៤នាក់ ដឹកនាំដោយលោក គង់ សារ៉េត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះធ្វើការបង្ក្រាបគោយន្តកន្ត្រៃដឹកឈើលេខ០២ខុសច្បាប់ចំនួន០២គ្រឿង នឹងឃើញកំនរឈើចំនួន០៣កន្លែង ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងបានធ្វើការឃាត់ខ្លួនម្ចាស់គោយន្ត នឹង អ្នករួមដំណើរលើគោយន្តចំនួន០៤នាក់
១- ឈ្មោះ វ៉ង់ វ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបុស្សគ្លោក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបម្ចាស់គោយន្ត
២- ឈ្មោះ យឿន យ៉ង់ភេទប្រុស អាយុ២៨ មុខរបរធ្វើស្រែ រស់នៅភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប
៣- ឈ្មោះ ប៉េត វ៉េត ភេទប្រុស អាយុ១៧ មុខរបរកសិករ រស់នៅភូមិ ឃុំ ដូចអ្នកទីមួយ
៤- ឈ្មោះ ចោម ច័ន្ទ ភេទប្រុស អាយុ១៧ មុខរបរកសិករ រស់នៅភូមិ ឃុំ ដូចអ្នកទីពីរ
ព្រមទាំងរឹបអូសបានឈើប្រភេទលេខ០២ ចំនួន២០៦សន្លឹក ដែរឈ្មួញបានយកទៅលាក់ទុកនៅចំណុចខាងលើ
បច្ចុប្បន្ន វត្ថុតាង នឹង មនុស្សត្រូវបានឃាត់ខ្លួននៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីធ្វើការវាស់វែងនឹងចាត់ចែងតាមនីតិវិធីច្បាប់ ៕






